មេ Facebook បកស្រាយរឿង​អាស្រូវបែកធ្លាយទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់

  • 2018-03-22 04:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Zuckerberg ប្រធាន​ក្រុមហ៊ុន​Facebook​ បាន​សារភាព​កាល​ពី​ថ្ងៃ​ពុធ​ទី​២១ មីនា​ម្សិល​មិញ​ថា ក្រុមហ៊ុន​របស់​លោក បាន​បង្កើត​នូវ​កំហុស​ទាក់​ទង់​នឹង​ការ​ទម្លាយ​ទិន្នន័យ​របស់​ប្រើ​ប្រាស់​​ ដែល​ល្មើស​នឹង​គោលការណ៍​ឯកជនភាព​​របស់​ Facebook​ ដើម្បី​ផល​ប្រយោជន៍​នយោបាយ។

"យើង​បាន​បង្កើត​នូវ​កំហុស​ តែ​យើង​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​​ធ្វើ​។ ដូច្នេះ​យើង​ត្រូវ​តែ​ក្រោក​ឡើង ​ហើយ​បន្ត​ធ្វើ​វា។"​ នេះ​ជា​អ្វី​ដែល​លោក​Zuckerberg បាន​ថ្លែង​ក្នុង​សេ​ចក្តី​ថ្លែង​ការណ៍។

ការ​ឆ្លើយ​តប​ដូច្នេះ គឺ​កើត​ឡើង ​ក្រោយ​កាសែត​អាមេរិក និង​ចក្រភពអង់គ្លេស បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ថា ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​Facebook​ប្រមាណ​ជាង​៥០លាន​គណនី​ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ ​Cambridge Analytica ដែល​មាន​ជាប់​ទាក់​ទង​នឹង​លោក​Donald Trump ប្រធានាធិបតី​អាមេរិក អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ឆ្នាំ ២០១៦។

សូម​ជម្រាប​ថា លោក Zuckerberg  បាន​និយាយ​ថា ក្រុមហ៊ុន​ Facebook នឹង​ចាត់​វិធានការ​ការពារ​មិន​ឲ្យ​រឿង​ដូចគ្នា​នេះ​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ។ ម្យ៉ាងវិញទៀត Facebook បាន​ប្រកាស​ កាល​ពី​ថ្ងៃ​ ១៩ មីនា​ថា ខ្លួន​បាន​ជួល​ក្រុមហ៊ុន​នីតិ​បច្ចេកវិទ្យា ​Stroz Friedberg ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​បែក​ធ្លាយ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​នេះ៕

ប្រភព៖ china.org ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

;