កម្ពុជា-ថៃ ឯកភាពបង្កើតច្រកចេញចូលចំនួន ៣ទៀត នៅតាមព្រំដែន
- 2018-03-22 02:36:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-ថៃ ឯកភាពបង្កើតច្រកចេញចូលចំនួន ៣ទៀត នៅតាមព្រំដែន
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នាគាំទ្រលើគម្រោងអភិវឌ្ឍច្រករបៀងព្រំដែន ចំនួន ៣ទីតាំង ទៅជាច្រកចេញចូលព្រំដែនអចិន្ត្រៃយ៍។ ការឯកភាពគ្នា បានធ្វើឡើងក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ កាលពីថ្ងៃទី២១ ខែមីនា ២០១៨ ម្សិលមិញ។
កិច្ចប្រជុំនេះ មានការចូលរួមពីភាគីថៃ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការពារជាតិថៃ និងលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា ដែលធ្វើឡើងនៅក្នុងប្រទេសថៃ។
ច្រកព្រំដែនទាំង ៣ទីតាំងនោះ គឺទីមួយ នៅតំបន់ Ban Khao Din ក្នុងខេត្ត Sa Kaeo របស់ថៃ ជាប់នឹងតំបន់ជនបទមួយ ក្នុងខេត្តបាត់ដំបង របស់កម្ពុជា។ ចំណែកទីតាំងច្រកព្រំដែនចំនួន ២កន្លែងទៀត គឺនៅតំបន់ឈូងសមុទ្រថៃ ក្នុងខេត្ត Buri Ram និងខេត្ត Trat។
សូមបញ្ជាក់ថា ភាគីទាំងពីរ ក៏បានជំរុញឲ្យមានការសាងសង់ស្ពានតភ្ជាប់ពីតំបន់ Ban Nong Ian ក្នុងខេត្ត Sa Kaeo របស់ថៃ មកកាន់ព្រំដែននៃខេត្តបន្ទាយមានជ័យ របស់កម្ពុជាផងដែរ៕