មាស​ សុខ​សោភា សង្ឃឹម​​ផ្ទុះ​មួយ​បទ ក្នុង​ចំណោម​បទ​ចូលឆ្នាំ​ខ្មែរ

  • 2018-03-22 10:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​មាស សុខ​សោភា បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​វ៉ុល​ឆ្នាំ​ថ្មី​នេះ ខ្លួន​មាន​បទ​ចម្រៀង​៥​បទ ប៉ុន្តែ​​សង្ឃឹម​ផ្ទុះ​តែ​១បទ​ប៉ុណ្ណោះ ដោយ​បទ​នោះ​នាង​បាន​ច្រៀងឆ្លើយឆ្លង​ជា​មួយ​លោក ខេម ដែល​ជា​ចង្វាក់​​រាំ​វង់ ។

បទ​​ចម្រៀង​ដែល​កញ្ញា​ សង្ឃឹម​ផ្ទុះ​នោះ គឺ​បទ"ឱ្យ​អត់​ស្រឡះ​ទៅ" ដែល​បាន​តែង​និពន្ធ Melody និង​ធ្វើ​ទំនុក​ច្រៀង ដោយ​លោក​យឹម តា​ស្រង់។

មូលហេតុ​ដែល​នាំ​ឲ្យ​កញ្ញា មាស សុខ​សោភា សង្ឃឹម​ថា បទ​ចម្រៀង​១បទ​ខាង​លើ​ អាច​ទទួល​ការ​គាំទ្រ​ខ្លាំង​នោះ ក៏​ព្រោះ​តែ​ក្នុង​បទចម្រៀង​នេះ សំឡេង​របស់​​​​នាងធ្វើ​បាន​ល្អ​ខ្លាំង​ស៊ី​ជា​មួយ​នឹងសំឡេងរបស់លោក ខេម គួប​ផ្សំ​នឹង​ចង្វាក់​រាំវង់​ភ្លេង​​ថ្មីផងដែរ។ ជា​ពិសេសនោះ អត្ថន័យ​នៃ​បទ​ចម្រៀង គឺ​ត្រូវ​ចិត្ត​មហាជន​តែ​ម្ដង។

សូម​ជម្រាប​ថា ក្រៅពីបទរួមគ្នាជាមួយលោកខេមនេះ កញ្ញាមាស សុខ​សោភា ក៏មានបទចម្រៀង៤បទផ្សេង​ទៀតនៅ​ក្នុងវ៉ុល​ចូល​ឆ្នាំ​ថ្មី​ ដែលមាន​ដូចជា បទ​"ណាំណាវចូកកំពឹស" ច្រៀង​រួម​គ្នា ជា​មួយ អ្នក​នាង ចេន សាយចៃ។ បទ"អួតទាំងបង អួតទាំងប្អូន" ច្រៀង​៤នាក់​​រួម​គ្នា ​មាន ខេម, ឃុង ឃុយ និង ចេន សាយចៃ។ បទ​"ចង្កេះទន់ទោរ" ច្រៀង​រួម​ជា​មួយ Tempo - BOB និង បទ"លួចស្នេហ៍អ្នកភ្លេង "ច្រៀង​ម្នាក់​ឯង៕

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី
;