មន្រ្តីកាំកុងត្រូល៖ ទំនិញម្ហូបអាហារក្នុងផ្សារចំនួន២ នៅភ្នំពេញ ពុំមានដាក់សារធាតុគីមីឡើយ
- 2018-03-23 04:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីកាំកុងត្រូល៖ ទំនិញម្ហូបអាហារក្នុងផ្សារចំនួន២ នៅភ្នំពេញ ពុំមានដាក់សារធាតុគីមីឡើយ
ចន្លោះមិនឃើញ
ទំនិញប្រភេទម្ហូបអាហារដែលបានដាក់លក់នៅផ្សារព្រែកព្នៅ និងផ្សារស៊ិនជូរីផ្លាហ្សា ត្រូវបានរកឃើញថា ពុំមានសារធាតុគីមីឡើយ។ នេះបើតាមការអះអាងរបស់មន្ត្រីសាខាកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូលចំណុះឲ្យក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំមន្រ្តីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផែស្ងួតភ្នំពេញ ចុះត្រួតពិនិត្យទំនិញប្រភេទម្ហូបអាហារនៅផ្សារទាំងពីរខាងលើ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងផ្សារព្រែកព្នៅ មន្ត្រីកាំកុងត្រូលបានធ្វើការត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ កែច្នៃរួច និងធ្វើតេស្តបឋមលើមីលឿងស្រស់ បាញ់ហយ បាញ់កាញ់ នំបញ្ចុកប្រហិតសាច់គោ គុយទាវសរសៃធំ ចាហួយខ្មៅ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានយកគំរូបន្លែ ផ្លែឈើ ចំនួន ១៤មុខ ដើម្បីបញ្ជូនមកកាន់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលថែមទៀត។
ចំណែកឯនៅផ្សារស៊ិនជូរីផ្លាហ្យា ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើម្ហូបអាហាររួមមាន៖ បន្លែ ផ្លែឈើស្រស់ គ្រឿងសមុទ្រស្រស់ សសៃមី គុយទាវ ដើម្បីស្វែងរកសារធាតុគីមី ដែលគេបន្ថែមលើម្ហូបអាហារ សម្រាប់រក្សាទុកឲ្យបានយូរ ស្រស់ និងមានពណ៌ស្អាត តួយ៉ាងដូចជា Borax, Formalin, Sodium hydro sulfite ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។
ជាលទ្ធផល មន្ត្រីកាំកុងត្រូលទាំងអស់ ពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ នៅលើផលិតផលទាំងនោះឡើយ ទាំងនៅក្នុងផ្សារព្រែកព្នៅ និងផ្សារស៊ិនជូរីផ្លាហ្សា៕
អត្ថបទទាក់ទង៖
---> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N