សប្បាយសើច លេខ ១ «អ្នកទោសហែកគុក»
- 2018-03-23 04:56:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្បាយសើច លេខ ១ «អ្នកទោសហែកគុក»
ចន្លោះមិនឃើញ
អ្នកទោសម្នាក់បានរត់គេចចេញពីគុកក្រោយពីជាប់នៅទីនោះអស់រយៈពេល ១៥ឆ្នាំ។ គេកាន់កាំភ្លើងនិងរត់គេចចូលក្នុងផ្ទះមួយដើម្បីរកលុយ ប៉ុន្តែបែរជាជួបនឹងប្ដីប្រពន្ធមួយគូនៅលើគ្រែ។ អ្នកទោសនោះក៏បញ្ជាឲ្យខាងប្រុសចេញពីលើគ្រែហើយចាប់ចងជាប់នឹងកៅអី ចំណែកប្រពន្ធក៏ត្រូវចោរនោះចងជាប់នៅលើគ្រែហើយថើប ក។ ក្រោយមក ចោរនោះក៏ងើបឡើងដើរចូលបន្ទប់ទឹកយ៉ាងប្រញាប់។
ខណៈពេលនោះ ប្ដីក៏និយាយជាមួយប្រពន្ធថា៖ «ស្ដាប់បងណាអូនសម្លាញ់! ចោរនេះគឺជាអ្នកទោសរត់ចេញពីគុក មើលតែអាវទៅដឹងហើយ! គេនៅក្នុងគុកច្រើនឆ្នាំ មិនដែលបានជួបមនុស្សស្រីទេ! បងឃើញគេថើប ក អូន! បើគេត្រូវការអីៗ អូនកុំរឹងរូសជាមួយគេ! គេឲ្យធ្វើអីធ្វើហ្នឹងទៅ! ចោរម្នាក់នេះគ្រោះថ្នាក់ណាស់ បើធ្វើឲ្យគេខឹង យើងអាចត្រូវស្លាប់ទាំងអស់គ្នា! ស៊ូៗណាអូន! បងស្រឡាញ់អូន!» ប្រពន្ធក៏តបទៅប្ដីវិញថា៖ «គេអត់បានថើប ក អូនទេបងសម្លាញ់.... គេគ្រាន់តែខ្សឹបប្រាប់អូនថាគេជា Gay! គេថាបងគួរឲ្យស្រឡាញ់ណាស់ ហើយសួរថាមាន Vaseline អត់? អូនក៏ឆ្លើយប្រាប់គេឲ្យទៅរកក្នុងបន្ទប់ទឹកទៅ! ស៊ូៗណាបងសម្លាញ់! អូនក៏ស្រលាញ់បងដូចគ្នា!»
មានរឿងកំប្លែងល្អសើចជាច្រើនទៀត ចុចត្រង់នេះ
ប្រែសម្រួលដោយ៖ ស្វាយ វ៉ាន់ថន
ចូលទៅកាន់ផេកហ្វេសប៊ុករបស់ប្រលោមលោកsabay ចុចត្រង់នេះ
របៀបងាយៗដើម្បីអានប្រលោមលោកsabay ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ ios ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ Android ចុចត្រង់នេះ