ស្វែងយល់​ពី​គម្រោង​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ដែល​ត្រូវ​បើក​ការដ្ឋាន ព្រឹក​មិញ

  • 2018-03-26 03:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យដឹង​នៅ​ថ្ងៃទី​២៦ ខែ​មីនា​នេះ​ថា ​គម្រោង​សាងសង់-ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ដំណាក់​កាល​ទី១​ មាន​ប្រវែង​សរុប​ជិត ៨៥​គ.ម គឺ​ពី​បាត់ដំបង​ទៅ​សិរីសោភ័ណ ពោលគឺ​ពី​គីឡូម៉ែត្រ​លេខ ២៨២+០០០ ទៅ​គីឡូម៉ែត្រ​លេខ ៣៦៧+៨០៤ ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC)។

ផ្លូវនេះ មាន​កម្រាស់ ១៥ ​ស.ម ដែល​មាន​ទទឹង​ ២៣​ ម និង​មាន ៤​គន្លង ខណ្ឌ​ដោយ​សួន​ទ្រូង​ផ្លូវ​ទទឹង​ ៣ ម សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍។ គម្រោង​នេះ​ប្រើ​រយៈ​ពេល ៣៦​ខែ ដោយ​ចាប់ផ្ដើម​សាងសង់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០២០ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប​១៩៩៨៨ លាន​យេន​ជប៉ុន ស្មើ​នឹង ១៨៥ លាន​ដុល្លារ​អាមេរិក។

ក្រោម​គម្រោង​ឥណទាន​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន សាងសង់​ដោយ​ក្រុមហ៊ុន Tekken Taiyu Joint Venture និង​ក្រុមហ៊ុន Daiho Asanuma Joint Venture និង​ត្រូវ​បាន​ត្រួត​ពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Katahira & Engineers International។

សូម​បញ្ជាក់​ថា ដំណាក់កាល​ទី​ពីរ គឺ​ពី​ព្រែក​ក្ដាម​ទៅ​ខេត្ត​ពោធិសាត់ និង​ដំណាក់​កាល​ទី​បី ពី​ពោធិសាត់​ទៅ​បាត់ដំបង និង​ពី​ខេត្ត​បន្ទាយ​មានជ័យ ទៅ​ប៉ោយប៉ែត (ព្រំ​ប្រទល់​ថៃ)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;