បទ​ចម្រៀង​ ២​បទ​ ដែល​ក្រុម​តារា​ស្រី K-pop ត្រៀម​យក​ទៅ​ច្រៀង​នៅ​កូរ៉េ​ខាង​ជើង​

  • 2018-03-27 03:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមតារា​ចម្រៀង​ស្រី Red Velvet របស់​កូរ៉េខាងត្បូង នឹងយកចម្រៀងដែលកំពុងល្បីរបស់ខ្លួនគឺបទ​ “Red Flavor" និងប​ទ ​“Bad Boy” ទៅច្រៀងនៅ​ក្នុង​ការប្រគំតន្រ្តី នាទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េខាងជើង ដែលនឹង​ធ្វើឡើងនៅសប្ដាហ៍​ក្រោយ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ Yonhap កាលពី​ថ្ងៃ​ទី២៦ មីនា។

ប្រភព​ដដែល បញ្ជាក់ថា ក្រុម​តារា​ស្រី​នេះ បាន​បញ្ជូន​បញ្ជី​បទ​ចម្រៀង​ចំនួន ៥​បទ​ ទៅ​កាន់​មន្រ្តី​រៀប​ចំ​ការ​ប្រគំតន្ត្រី ហើយ​បទ​ចម្រៀង​ទាំង ២​បទ​ខាង​លើ​នេះ ត្រូវ​បាន​​អនុញ្ញាតិ​ឲ្យ​ច្រៀង​ នៅ​សល់​៣ បទ​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា គឺ​បទ “Ice Cream Cake”(២០១៥), “Russian Roulette”(២០១៦)​ និង”Peek-A-Boo”(២០១៧)​។​

សូម​ជម្រាប​ថា ក្រុម​ចម្រៀង​ Red Velvet នេះ នឹង​ក្លាយ​ជា​ក្រុម​តារា​ K-pop ​ទី៥​ ដែល​ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េខាងជើង បន្ទាប់​ពី​ក្រុម Sechskies, Fin.K.L Shinhwa និង​ Baby Vox ជាដើម៕

សូមទស្សនាបទចម្រៀងទាំង២បទនេះ៖

បទទី១ Red Flavor

បទទី២ Bad Boy

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;