កម្ពុជា ស្ថិតក្នុងបញ្ជីរបស់ Alibaba ដើម្បីភ្ជាប់ខ្លួនទៅកាន់ទីផ្សារពិភពលោក
- 2018-03-26 09:21:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្ថិតក្នុងបញ្ជីរបស់ Alibaba ដើម្បីភ្ជាប់ខ្លួនទៅកាន់ទីផ្សារពិភពលោក
ចន្លោះមិនឃើញ
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba នឹងអញ្ជើញទៅកាន់ប្រទេសថៃ នាថ្ងៃសុក្រ សប្ដាហ៍នេះ ដើម្បីប្រកាសពីគម្រោងបោះទុនវិនិយោគនៅប្រទេសថៃ ដោយបង្កើតជាមជ្ឈមណ្ឌលមួយដើម្បីចែកចាយទំនិញអនឡាញ។ ការវិនិយោគនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ Alibaba ក្នុងការផ្សារភ្ជាប់ប្រទេសចំនួន៥ នៅតំបន់អាស៊ាន រួមទាំងកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។
លោករដ្ឋមន្ត្រីឧស្សាហកម្មបានបន្ថែមថា Alibaba នឹងយកប្រទេសថៃ ជាមូលដ្ឋានដើម្បីចែកចាយទំនិញរបស់ខ្លួនតែម្ដង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ ក៏គ្រោងបង្កើតមជ្ឈមណ្ឌលចែកចាយទំនិញរបស់ខ្លួននៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ផងដែរ។
សូមជម្រាបថា គិតត្រឹមខែមករា ឆ្នាំ២០១៨ Alibaba មានតម្លៃទីផ្សារ ចំនួន ៥២៧ពាន់លានដុល្លារអាមេរិក និងក្លាយជាក្រុមហ៊ុនទី២ នៅទ្វីបអាស៊ី ដែលមានតម្លៃទីផ្សារលើសពី ៥០០ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Tencent ៕