ភីឡុតម្នាក់ស្រវឹង ធ្វើឲ្យអ្នកដំណើរជាង១០០នាក់ជាប់គាំងខ្លួន៣ថ្ងៃ
- 2018-03-27 01:59:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភីឡុតម្នាក់ស្រវឹង ធ្វើឲ្យអ្នកដំណើរជាង១០០នាក់ជាប់គាំងខ្លួន៣ថ្ងៃ
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរណ៍ព័រទុយហ្គាល់ TAP Air បានធ្វើការសុំទោសចំពោះការបង្អាក់ការហោះហើរអ្នកដំណើរចំនួន ១០៦នាក់ឲ្យជាប់គាំងខ្លួននៅក្នុងព្រលានយន្តហោះ Stuttgart។ ការបង្អាក់នេះ ធ្វើឡើងត្រឹមប៉ុន្មាននាទីមុនការចេញដំណើរ ដោយសារតែអ្នកបើកបរយន្តហោះ (ភីឡុត) ស្រវឹងស្រាជោកជាំខ្លួន។
ដើមឡើយ ការហោះហើរគ្រោងនឹងចេញដំណើរពីទីក្រុង Stuttgart ទៅរដ្ឋធានី Lisbon កាលពីល្ងាចថ្ងៃទី២៣ មីនា ២០១៨ តែក្រោយមកត្រូវពន្យារដល់ថ្ងៃទី២៤មីនាវិញ។ លុះដល់ថ្ងៃកំណត់ ក៏មានការពន្យារពេលម្ដងទៀតដោយមិនដឹងមូលហេតុច្បាស់រហូតដល់ថ្ងៃទី២៦មីនាទើបចេញដំណើរបាន។
បច្ចុប្បន្ន ភីឡុតដែលមិនទាន់ស្គាល់អត្តសញ្ញាណរូបនេះត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនហើយ និងតម្រូវឲ្យបង់ប្រាក់ធានាចំនួនជាង ១២០០០ដុល្លារ។ បន្ថែមពីនេះ គាត់ក៏ត្រូវគេដកហូតអាជ្ញាប័ណ្ណបើកយន្តហោះផងដែរ៕