Giggs ដឹកនាំ​ វែល ចាញ់​លើក​ដំបូង​ដោយក្រុម​មកពី​អាមេរិកខាងត្បូង​ នៅវគ្គផ្តាច់​ព្រ័ត្រ China Cup

  • 2018-03-27 07:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​វែល ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ China Cup 2018 ដែល​ត្រូវ​បាន​រៀបចំ នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៨។ នេះ​ជា​បរាជ័យ​លើកដំបូង របស់​គ្រូបង្វឹក​ក្រុមវែល​ លោក Ryan Giggs ដែល​ដឹកនាំ​បាន​ ២ប្រកួត។

Cavani របស់​ក្លឹប​បាល់ទាត់ PSG ស៊ុត​បំប៉ោង​សំណាញ់​ទី​របស់​វែល ដែលដឹកនាំ​ដោយ​វីរបុរសក្រុម Manchester United នៅ​ក្នុង​នាទី​៤៩។

ក្រុម​ទាំងពីរ​មាន​ឱកាស​ល្អ​ៗ​ដូចគ្នា ស្រប​ពេល​ដែល​កីឡាករ Luis Suarez របស់​អ៊ុយរុយហ្គាយ ស៊ុត​ប៉ះ​បង្គោល​ទី​ចំនួន​ ២លើក​។

សូម​បញ្ជាក់​ថា ពានរង្វាន់ China Cup 2018 មាន​ក្រុម​ចូលរួម​ចំនួន៤។​ ក្រៅ​ពី​អ៊ុយរុយហ្គាយ និង​វែល ក៏​មាន​ក្រុម​ឆែក និង​ក្រុម​ម្ចាស់​ផ្ទះ​ចិន​ ផងដែរ។ ចំពោះ​លេខ​៣ បាន​ទៅ​លើ ឆែក ដែល​យក​ឈ្នះ​ចិន ដោយ​លទ្ធផល​ ៤-១។

លទ្ធផល​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ៖

  • ចិន ០-៦ វែល

  • អ៊ុយរុយហ្គាយ ២-០ ឆែក

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;