ថៃ ត្រៀមចាយលុយរាប់ពាន់លានដុល្លារ សាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ព្រលានយន្តហោះ ៣
- 2018-03-27 09:49:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ត្រៀមចាយលុយរាប់ពាន់លានដុល្លារ សាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ព្រលានយន្តហោះ ៣
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលថៃ បានអនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿន ដើម្បីភ្ជាប់អាកាសយានដ្ឋានចំនួន ៣។ គម្រោងនេះ រំពឹងថានឹងចំណាយទឹកប្រាក់សរុបចំនួន ២០០ពាន់លានបាត ឬជាង ៦,៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាល នៅថ្ងៃអង្គារ ទី ២៧ មីនានេះ។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ នឹងភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ ២ នៅរាជធានីបាងកក គឺសុវណ្ណភូមិ និងដនមឿង ទៅអាកាសយានដ្ឋានអន្តរជាតិយូតាផៅ ក្នុងខេត្តរ៉ាយ៉ង។
ការអនុម័តគម្រោងនេះ គឺដើម្បីសម្រួលដល់ភ្ញៀវទេសចរ ដែលបន្តកើនឡើង ក្រោយប្រទេសនេះ បានបំបែកកំណត់ត្រា ទទួលភ្ញៀវទេសចរអន្តរជាតិ ៣៥,៣៨លាននាក់ កាលពីឆ្នាំ២០១៧។ នៅឆ្នាំ២០១៨ នេះ រដ្ឋាភិបាលថៃ រំពឹងថា ភ្ញៀវទេសចរអន្តរជាតិ នឹងកើនដល់ ៣៧,៥៥លាននាក់៕