បុរាណវិទូចិនជឿជាក់ថា ពួកគេរកឃើញឆ្អឹង ឆាវឆាវ
- 2018-03-28 07:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរាណវិទូចិនជឿជាក់ថា ពួកគេរកឃើញឆ្អឹង ឆាវឆាវ
ចន្លោះមិនឃើញ
បុរាណវិទូចិនបានជឿជាក់ថា ពួកគេបានរកឃើញឆ្អឹងរបស់ឧបរាជ ឆាវឆាវ ដែលជាមេទ័ព និងអ្នកនយោបាយក្នុងសម័យរាជរង្សហាន តាំងពី ១៨០០ឆ្នាំមុន។
អ្នកជំនាញការនៅវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ខេត្ត Henan និងបុរាណវិទ្យា បានបញ្ជាក់ថា ឆ្អឹងបុរសវ័យ ៦០ឆ្នាំម្នាក់ដែលពួកគេរកឃើញនៅកន្លែងបញ្ចុះសពដ័ធំមួយ នាកណ្ដាលប្រទេសចិន គឺជាឆ្អឹងរបស់ ឆាវឆាវ។ ការបញ្ជាក់នេះ គឺក្រោយបុរាណវិទូចិនបានរកឃើញ និងជីកកកាយកន្លែងបញ្ចុះនេះ ចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។
លោក Zhou Ligang អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ខេត្ត Henan បានបញ្ជាក់ថា តាមសៀវភៅប្រវត្តិសាស្ត្រ ឆាវឆាវ បានបញ្ជាឲ្យកប់រូបគាត់ ដោយមិនបាច់ដាក់ផ្លាកឈ្មោះសម្គាល់នោះទេ។ ប៉ុន្ដែក្រោយ ឆាវឆាវ ស្លាប់ទៅ កូនប្រុសរបស់លោក គឺ ឆាវ ភី មិនបានធ្វើតាមនោះទេ ដោយបានបញ្ចុះសព ឆាវឆាវ ក្នុងទីតាំងដ៏ធំមួយ រួមជាមួយផ្លាកឈ្មោះ ដើម្បីឲ្យសាកសមជាមួយនឹងកត្តិយសរបស់ ឆាវ ឆាវ។ ក្រោយមកដោយខ្លាចសត្រូវមានបំណងមិនល្អលើផ្នូររបស់ឱពុក ឆាវ ភឺ បានបញ្ជាឲ្យបំផ្លាញផ្លាកឈ្មោះនៅមុខផ្នូរ ឆាវឆាវ ចោលវិញ៕