EU គ្រោងបណ្តាញអង់គ្លេសចេញពីកម្មវិធីផ្កាយរណបរបស់ខ្លួន
- 2018-03-29 03:54:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EU គ្រោងបណ្តាញអង់គ្លេសចេញពីកម្មវិធីផ្កាយរណបរបស់ខ្លួន
ចន្លោះមិនឃើញ
គណៈកម្មការអឺរ៉ុប គ្រោងនឹងបណ្តាញចក្រភពអង់គ្លេសចេញពីកម្មវីធីផ្កាយរណបGalileo របស់ខ្លួន ក្រោយអង់គ្លេសបានសម្រេចចិត្តដកខ្លួនចេញពីសហភាពអឺរ៉ុប។ នេះបើតាមកាសែតអង់គ្លេសបានចុះផ្សាយកាលពីថ្ងៃទី២៧ មីនាម្សិលមិញ។
នៅក្នុងលិខិតដែលគណៈកម្មការអឺរ៉ុបបានផ្ញើឲ្យរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ថា ជំនួញរបស់អង់គ្លេស ប្រហែលជានឹងលែងមាននៅក្នុងគម្រោងGalileoទៀតហើយ។ ម្យ៉ាងទៀត យោធាអង់គ្លេស នឹងលែងមានសិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនេះបន្តទៀតហើយ។
ជុំវិញបញ្ហានេះ លោកAlexander Winterstein អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បាននិយាយថា វាដល់ពេលហើយដើម្បីគិតអំពីការកែប្រែសហប្រតិបត្តិការទៅលើគម្រោងGalileoនេះ ដោយសារតែអង់គ្លេសនឹងលែងជាសមាជិកសហភាពអឺរ៉ុបតទៅទៀតហើយ នៅថ្ងៃទី២៩ មីនា ឆ្នាំ ២០១៩ខាងមុខ។
គួរបញ្ជាក់ថា គម្រោងផ្កាយរណបGalileo គឺមានបំណងដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងប្រព័ន្ធGPSអាមេរិក ឬក៏ប្រព័ន្ធGNSរបស់រុស្ស៊ីផងដែរ៕