មេ OnePlus ពន្យល់មូលហេតុដែល OnePlus 6 មានក្បាលឆកដូច iPhone X
- 2018-03-29 01:48:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ OnePlus ពន្យល់មូលហេតុដែល OnePlus 6 មានក្បាលឆកដូច iPhone X
ចន្លោះមិនឃើញ
OnePlus 6 ដែលជាកំពូលស្មាតហ្វូនថ្មីរបស់ OnePlus នឹងមានដុំឆក១នៅលើអេក្រង់ចំផ្នែកកណ្ដាលខាងលើបង្អស់ ដូចទៅ iPhone X របស់ Apple អ៊ីចឹងដែរ។ ដំណឹងនេះត្រូវបានទម្លាយឲ្យដឹងពីលោក Carl Pei សហស្ថាបនិក OnePlus ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយនឹងសារព័ត៌មាន The Verge កាលពីពេលថ្មីៗនេះ។
លោក Carl Pei បានពន្យល់ថា មូលហេតុដែល OnePlus 6 មានឆក១ដុំនេះ ក៏ព្រោះតែចង់ឲ្យសមាមាត្រអេក្រង់ធំជាងមុន ពោលគឺអាចលាតអេក្រង់បានដល់ទៅ ៩០% ឯណោះ។ បន្ថែមពីនេះ លោក Carl Pei ក៏បញ្ជាក់ដែរថា ដុំឆក១នេះនឹងមានរូបរាងតូចជាងដុំឆកនៅលើ iPhone X។
បើតាមពាក្យចចាមអារ៉ាមកន្លងមក OnePlus 6 ទំនងជាមានអេក្រង់ទំហំ ៦,២៨អ៊ីញ កម្រិត Full HD មាន Resolution 1080 x 2280p សមាមាត្រ 19:9 ហើយប្រើអេក្រង់ប្រភេទ Optic AMOLED។ កម្លាំងម៉ាស៊ីននឹងដំណើរការដោយបន្ទះឈីបខ្លាំង Snapdragon 845 រត់ក្នុងល្បឿន 2.7GHz អមជាមួយក្រាហ្វិចកាត Adreno 630។ RAM របស់ OnePlus 6 មាន២ទំហំគឺ 6GB និង 8GB ឯអង្គផ្ទុកទិន្នន័យវិញក៏ចែកជា២ដែរគឺ 128GB និង 256GB៕