Rolls Royce ផលិត​រថយន្ត​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន តែ​៥៥​គ្រឿង​ប៉ុណ្ណោះ

  • 2018-03-31 06:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ប្រណីត​​ពិតៗ Rolls-Royce បញ្ចេញ​នូវ​សំណុំ​រថយន្ត​ម៉ូដែល Wraith Luminary Collection ក្នុង​ចំនួន​មាន​កំណត់​ ត្រឹមតែ ៥៥​គ្រឿង​ប៉ុណ្ណោះ។

រថយន្ត​ទាំងនេះ​​ នឹង​ស្ថិត​ក្នុង​ចំណោម​ស្នាដៃ​ឯក​ ដែល​អាច​ក្លាយ​ជា​វត្ថុ​សម្រាប់​ប្រមូល​ទុក​បាន ដែល​រថយន្ត​សំណុំ​ទាំងអស់​នេះ​ត្រូវ​បាន​នឹក​ច្នៃ​ដោយ​ក្រុម​ការងារ​រចនា​ Bespoke របស់ Rolls-Royce ហើយ​ត្រូវ​បាន​ប្រមូល​ទុក​ដោយ​អ្នក​ស្រលាញ់​វត្ថុ​ប្រណីត​ពិតៗ​ទូទាំង​ពិភព​លោក។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Rolls-Royce លោក Torsten Müller-Ötvös បាន​ថ្លែង​ថា រថយន្ត Wraith Luminary គឺជា​សំណុំ​រថយន្ត​ដ៏​ស្រស់​ស្អាត។ រថយន្ត​នេះ​តំណាង​ឲ្យ​ម៉ាក​យីហោ​ Rolls-Royce នា​សម័យ​ទំនើប ដែល​តែង​តែ​វិវឌ្ឍ​ទៅមុខ ត្រួស​ត្រាយផ្លូវ ហើយ​ជា​ម៉ាក​យីហោ​កំពូល​សម្រាប់​ទំនិញ​ប្រណីត​ផលិត​ដោយ​ដៃ។ នេះ​ជា​រថយន្ត ដែល​សាទរ​ដល់​បុគ្គល​មាន​ចក្ខុវិស័យ​ ដែល​​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​ជំនាញ​របស់​ខ្លួន។

រថយន្ត​ម៉ូដែល Wraith Luminary Collection៖

  • ដំបូល​ផ្កាយ​បែប​​​ទេពច្យុតិ​ដែល​មាន​ដំបូង​គេ​

  • ការ​ប្រើ​លើក​ដំបូង​នូវ​ការ​ប្រើ​បន្ទះ​ឈើ​ដែល​​មាន​បញ្ចេញ​ពន្លឺ​

  • សរសៃ​ដែក​ថែប​ត្បាញ​ដោយដៃ​ បំពាក់​នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត​

  • ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ពិភព​លោក​​នូវ​ទឹក​ថ្នាំ​ពណ៌​ប្រផេះ​ភ្លឺ​។ ពណ៌​ប្រផេះ​ក្រាស​ជា​មួយនឹង​ពណ៌​ទង់​ដែង៕

ប្រភព៖ businesswireindia ប្រែសម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី
;