កីឡាករ​បឹងកេត​ម្នាក់ អាច​ចូលរួម​ជាមួយ​ក្លឹប​នៅ​លីគ​កំពូល​ថៃ

  • 2018-04-02 06:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្លឹប​បឹង​កេត​ ឃួន ឡាប៊ូរ៉ាវី​ នឹង​ចេញ​ដំណើរ​ទៅ​ធ្វើ​តេស្ត​នៅ​ក្លឹប​មួយ​ក្នុង​លីគ​បាល់ទាត់​កំពូល​របស់​ប្រទេស។

ឃួន ឡាប៊ូរ៉ាវី​ បាន​ប្រាប់​ថា ខ្លួន​ពិត​ជា​​ទៅ​ធ្វើ​តេស្ត​នៅ​ក្លឹប​កំពូល​របស់​ថៃ​មែន។ ការ​ធ្វើ​តេស្ត​នេះ​ នឹង​ចំណាយ​ពេល​មួយ​សប្ដាហ៍។ យ៉ាង​ណា​មិញ​ ខ្សែប្រយុទ្ធ​រូបនេះ មិន​ទាន់​បង្ហើប​ឈ្មោះ​ក្លឹប​នៅ​ឡើយ​ទេ។ បន្ទាប់​ពី​ចប់​តេស្ត​មួយ​សប្ដាហ៍​ទើប​អាច​ដឹង​ថា ក្លឹប​មួយ​ណា។

រយៈ​ពេល​ ២​ប្រកួត​ចុង​ក្រោយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឃួន ឡាប៊ូរ៉ាវី​ រក​គ្រាប់​បាល់​បាន​រហូត ​ក្នុង​នោះ​រក​បាន​១​គ្រាប់​ពេល​កម្ពុជា​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ឡាវ​ ១-០ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ទឹក​ដី​ឡាវ និង​ក្រោយ​ស៊ុត​ចូល​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន​នៅ​ពេល​កម្ពុជា​ចាញ់ ២-១។ កីឡាករ​របស់​បឹងកេត​ដដែល ​ជា​ម្ចាស់​ស្បែក​​មាស​​​ក្នុង​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៧ និង​ជា​សមាជិក​ដ៏​សំខាន់​ម្នាក់​ជួយ​ក្រុម​បឹងកេត​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ​២​រដូវ​កាល​ជាប់​គ្នា​៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;