ឥណ្ឌា​ ក្លាយ​ជា​​ប្រទេស​ផលិត​ទូរសព្ទ​ធំ​ជាង​គេ​លំដាប់​ទី២ ក្នុង​លោក

  • 2018-04-03 03:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌា​ បាន​ក្លាយ​ជា​ប្រទេស​ផលិត​ទូរសព្ទ​ធំ​ជាង​គេ​លំដាប់​ទីពីរ​​ក្នុង​លោក តាម​ពី​ក្រោយ​ប្រទេស​ចិន និង​រុញ​ប្រទេស​វៀតណាម ឲ្យ​ធ្លាក់​ទៅលេខ៣។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​សមាគម​សេវា​ទូរសព្ទ​របស់​ឥណ្ឌា។

តាម​ការ​ស្រាវជ្រាវ សមាគម​ខាងលើបាន​រក​ឃើញ​ថា ការ​ផលិត​ទូរសព្ទ​នៅ​ឥណ្ឌា បាន​កើន​ពី ៣លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១៤ ដល់ ១១លាន​គ្រឿង ក្នុង​ឆ្នាំ​២០១៧។ ចំនួន​នេះ គឺ​ស្មើ​នឹង​​ ១១% នៃ​ផលិត​កម្ម​ទូរសព្ទ​ក្នុង​លោក។

បន្ថែម​លើ​នេះ ឥណ្ឌា​ ក៏បាន​​កំណត់​គោលដៅ​​ផលិត​ទូរសព្ទ​ឲ្យ​បាន​ចំនួន ៥០០លាន​គ្រឿង​នៅ​ឆ្នាំ​ ២០១៩ ដែល​មាន​តម្លៃ​ប្រមាណ​ ៤៦ ពាន់​លាន​ដុល្លារ។

គួរ​បញ្ជាក់ថា កាលពីឆ្នាំ២០១៧ ប្រទេស​ចិន​ អាច​ផលិត​ទូរសព្ទ​បាន​ចំនួន ៩០១,២ លាន​គ្រឿង​ ដែលជា​ប្រទេស​ផលិត​ទូរសព្ទ​បាន​ច្រើន​ជាង​គេ ឈរ​នៅ​លំដាប់​ទី​មួយលើលោក៕

ប្រភព៖ Live Mint ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;