កម្លាំង​ម៉ាស៊ីន OnePlus 6 ត្រូវ​បាន​ទម្លាយ​​ជា​ផ្លូវការ​ហើយ!

  • 2018-04-04 01:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


OnePlus បាន​បញ្ជាក់​ថា កំពូល​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​នឹង​ក្លាយ​ជា​បិសាច​ល្បឿន​លឿន​ដាច់​គេ ក្នុង​ចំណោម​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន។ ទោះ​មិន​ទាន់​ដល់​ថ្ងៃ​ប្រកាស​ចេញ OnePlus បាន​បង្ហើប​ប្រាប់​ពី​លក្ខណៈ​ម៉ាស៊ីន​ OnePlus 6 ជា​ផ្លូវការ​ទៅ​ហើយ ដែល​មាន​ដូចជា បន្ទះ​ឈីប Snapdragon 845, RAM 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB។

ក្រៅ​ពី​លក្ខណៈ​សម្បត្តិ​នេះ OnePlus មិន​បាន​ឲ្យ​ដឹង​ពី​រឿង​អ្វី​ផ្សេង​ទៀត​នោះ​ទេ។ យ៉ាង​ណា​មិញ បើ​តាម​ការ​សន្និដ្ឋាន​មួយ​ចំនួន OnePlus 6 អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ស្មាតហ្វូន​ជំនាន់​មុនៗ (OnePlus 5T, 5, 3T...) ដោយ​តម្លៃ​​របស់​វា​នឹង​មិន​ទាប​ជាង ៥០០​ដុល្លារ​ឡើយ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;