មូល​ហេតុ១​បញ្ជាក់​ថា ការ​ហក់​ទាត់​បកក្រោយ​របស់ CR7 យប់មិញ​ មិនមែន​ជា​រឿង​ចៃដន្យ

  • 2018-04-04 03:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ធ្វើឲ្យ​អ្នកគាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក​មាន​ការ​កោត​សរសើរ រួម​ទាំង​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​សេះ​បង្កង់ Juventus បន្ទាប់​ពី​ស៊ុត​បកក្រោយបញ្ចូល​ទី ​១គ្រាប់​ក្នុង​ការ​ប្រកួត​ដែល Real Madrid យក​ឈ្នះ ០-៣ នៅ​ប្រទេស​អ៊ីតាលី កាលពី​យប់មិញ។ តាម​ពិត​ទៅ ​គ្រាប់​បាល់​នេះ កើត​ចេញ​ពី​ការ​ខិតខំ​​ហ្វឹកហាត់​ទាត់​ផ្កាប់​ចាន​របស់ Ronaldo ជា​ច្រើនលើកច្រើនសា​នៅ​កីឡដ្ឋាន​របស់​ម្ចាស់ផ្ទះ​។

Ronaldo ហ្វឹកហាត់ទាត់ផ្កាប់ចាន និងគ្រាប់បាល់ដែលធ្វើបានដោយការទាត់ផ្កាប់ចាន កាលពីយប់មិញ

មុន​ការ​ប្រកួត​ជើងទី១ វគ្គ​៨ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League នេះ គេ​ឃើញ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ខាងលើ បាន​ព្យាយាម​ហាត់​ ទាត់​របៀបនេះ ជា​ច្រើន​ដង ដែល​ស្ទើរតែ​ស្រដៀង​ទៅ​នឹង​គ្រាប់​បាល់​របស់​គេ ដែល​ស៊ុត​ចូល​ក្នុង​នាទី​៦៤ ពេល​ប៉ះ Juventus។

ចំណែក លោក Zidane គ្រូ​បង្វឹក Real Madrid បាន​សរសើរ​ចំពោះ​ក្បាច់​ទាត់​របស់​កូនក្រុម​ខ្លួន ប៉ុន្តែ​លោក​យល់ថា គ្រាប់​បាល់​របស់ Ronaldo នេះ មិន​ល្អ​ជាង​គ្រាប់​បាល់​របស់​គាត់​ កាលពី​ឆ្នាំ​២០០២ ពេល Real ជួប Bayer Leverkusen នោះ​ទេ។

សូម​បញ្ជាក់​ថា Ronaldo បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ ដែល​អាច​រក​គ្រាប់​បាល់​បាន​ក្នុង ១០ប្រកួត​ជាប់ៗ​គ្នា នៅ Champions League និង​ជា​កីឡាករ​ដែល​អាច​រក​បាន ២១​គ្រាប់ នៅ​ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ដដែល ដោយ​មិន​រាប់​បញ្ជូល​គ្រាប់​បាល់​ដែល​គេ​ធ្លាប់​រក​បាន​ពី​វគ្គ​ផ្សេងៗ​នោះ​ទេ​៕

ប្រៀបធៀប​គ្រាប់បាល់​របស់​ Ronaldo និង Zidane

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

;