តុលាការ​កោះហៅ លោក សម រង្ស៊ី និង​​មនុស្ស​៥នាក់​ទៀត ឲ្យ​ចូល​បំភ្លឺ​រឿង "ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ"

  • 2018-04-04 07:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សៀង សុខ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី និង​​មនុស្ស ៥នាក់​ទៀត​រួមមាន លោកស្រី ជូឡុង សូមួរ៉ា លោក តុ វ៉ាន់ចាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល និង​លោក ហូរ វ៉ាន់ ឲ្យចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ខែ​ឧសភា ឆ្នាំ​២០១៨។

ការ​កោះ​ហៅ​​​ឲ្យ​ចូល​បំភ្លឺ​នេះ គឺ​ពី​ដំណើរ​រឿង «ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ញុះញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុង​គោល​បំណង​ផ្តួល​រំលំ​អាជ្ញាធរ​ស្របច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។ ដីកា​កោះ​ហៅ​រួមគ្នា​ទាំង៦​នាក់​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ​២០១៨។

  • លោក សម រង្ស៊ី ត្រូវ​កោះ​ហៅឲ្យ​ចូល​បំភ្លឺនៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨។

  • លោក អេង ឆៃអ៊ាង ត្រូវ​ចូល​បំភ្លឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៨។

  • លោកស្រី ជូឡុង សូមួរ៉ា ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ​២០១៨។

  • ​លោក ហូរ វ៉ាន់ ត្រូវ​ចូល​បំភ្លឺ​នៅថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០១៨។

  • លោក នុត រំដួល ត្រូវ​ចូល​បំភ្លឺ​នៅថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៨។

  • លោក តុ វ៉ាន់ចាន់ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;