កម្ពុជា សិក្សា​រួចរាល់​​ហើយ​នូវ​គម្រោង​តភ្ជាប់​ផ្លូវ​ដែក អាស៊ាន-ចិន

  • 2018-04-04 08:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណរ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា គម្រោង​ផ្លូវ​រថភ្លើង​អាស៊ាន-ចិន ចាប់ពី​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា វៀតណាម ឆ្ពោះ​ទៅ​កាន់​ខេត្ត​ឃុន​មីង ប្រទេស​ចិន ត្រូវ​បាន​កម្ពុជា​សិក្សា​រួចរាល់​ហើយ ប៉ុន្ដែ​នៅ​មាន​បញ្ហា២ ដែល​កម្ពុជា មិន​ទាន់​អាច​សាងសង់​បាន។ ការ​លើកឡើង​នេះ ក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​បណ្តោះ​អាសន្ន​ផ្លូវដែក​ពី​ប៉ោយប៉ែត-សិរីសោភ័ណ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ស្ថានីយ​ប៉ោយប៉ែត។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
លោក ស៊ុន ចាន់ថុល បាន​និយាយ​ថា កម្ពុជា​បាន​សិក្សា​រួចហើយ​ពី​ការ​តភ្ជាប់​ផ្លូវដែក​ពី បាត់ដឹង-ឡកនិញ (ព្រំដែន​កម្ពុជា-វៀតណាម) ហើយ​វៀតណាម​ត្រូវ​ធ្វើ​ផ្លូវ​ដែក​ចេញពី​ព្រំដែន​នេះ ទៅកាន់​ក្រុង​ហូជីមិញ ដើម្បី​តភ្ជាប់​ផ្លូវដែក​ដែល​មាន​ស្រាប់​ទៅកាន់​ខេត្ត​ឃុនមីង។ ប៉ុន្តែ​កម្ពុជា មិនទាន់​មាន​ថវិកា​ក្នុងការ​កសាង​ផ្លូវដែក​នេះ​នៅឡើយ ហើយ​វៀតណាម​ក៏មិន​ទាន់​បញ្ជាក់​ពី​ពេលវេលានៃ​ការ​សាងសង់​ផ្លូវដែក​នេះ​ដែរ។

លោកថា ​ភាគី​ទាំង​២ ត្រូវធ្វើ​កិច្ច​សហការ​គ្នា​ជាមុន​សិន ដោយ​​វៀតណាម​អះអាង​ថា យ៉ាងយូរ​នៅឆ្នាំ​២០២០ គម្រោង​ផ្លូវដែក​នេះ នឹងត្រូវ​លើកយក​មក​ពិភាក្សា។

ចំណែក​បញ្ហា​១ទៀត ត្រូវ​បាន​លោក​រដ្ឋមន្រ្តី បញ្ជាក់​ថា ​គឺ​ពាក់ព័ន្ធ​នឹង​ទំហំ​ផ្លូវដែក ដោយ​ប្រទេស​នីមួយៗ​ក្នុង​តំបន់​នេះ មិន​ទាន់​បាន​កំណត់​ស្តង់ដា​រួម​ជាក់លាក់​នៅឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;