John Cena សារភាព​ថា ខ្លួន​វាយ​មិន​ឈ្នះ​កីឡាករ​ប្រដាល់ Conor McGregor ទេ

  • 2018-04-05 04:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ឈ្មោះ Desus & Mero កាល​ពី​ពេល​ថ្មីៗ ជើង​ខ្លាំង​លើ​សង្វៀន WWE គឺ John Cena បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​ត្រូវ​ប្រកួត​​គ្នា​ជាមួយ​នឹង​កីឡាករ​ប្រដាល់ Conor McGregor របស់ UFC លោក​ប្រហែល​ជា​មិន​អាច​យក​ឈ្នះ​នោះ​ទេ។

John Cena បញ្ជាក់​​បន្ថែម​ថា ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​នៅ​តែ​ចង់​មាន​ឱកាស​ឡើង​សង្វៀន​ប្រកួត​ជាមួយ McGregor ព្រោះ​នេះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ស្នើ​សុំ និង​ចង់​ទស្សនា។

សូម​រំលឹក​ថា McGregor ធ្លាប់​ចំអក​លេង​ឲ្យ WWE ម្ដង​កាល​ពី​ឆ្នាំ​២០១៦ លើ​បណ្ដាញ​សង្គម​ថា មិន​ថា​កីឡាករ​ណា​ទេ​របស់ WWE គឺ​លោក​អាច​វាយ​​យក​ឈ្នះ​តែ​ទាំង​អស់​ហ្នឹង៕

ប្រភព៖ Ringsidenews ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;