កីឡាករម្នាក់អះអាងថា ខ្លួននឹងប្រជែងពានរង្វាន់ស្បែកជើងមាសពី Salah
- 2018-04-09 07:17:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករម្នាក់អះអាងថា ខ្លួននឹងប្រជែងពានរង្វាន់ស្បែកជើងមាសពី Salah
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Mohammed Salah កំពុងនាំមុខគេ និងជាបេក្ខភាពឈ្នះស្បែកជើងមាស ក្នុងបញ្ជីកីឡាករដែលរកគ្រាប់បានច្រើនជាងគេ នៅក្របខ័ណ្ឌ English Premier League រដូវកាល២០១៧-១៨នេះ ប៉ុន្តែខ្សែប្រយុទ្ធ Harry Kane បានប្ដេជ្ញាដណ្ដើមពានរង្វាន់នេះពីកីឡាកររបស់ Liverpool ឲ្យបាន។
ក្របខ័ណ្ឌ Premier League នៅសល់ចំនួន ៦ប្រកួតទៀតមុនបញ្ចប់រដូវកាល ហើយ Kane របស់ក្លឹប Tottenham Hotspur មានសង្ឃឹមយ៉ាងមោះមុត ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ។ បច្ចុប្បន្ន Kane រកបាន ២៤គ្រាប់ ខណៈ Salah មាន ២៩គ្រាប់ ប៉ុន្តែ Spurs នៅសល់ ៦ប្រកួតក្នុងដៃ ស្របពេល Liverpool សល់តែ ៥ប្រកួតប៉ុណ្ណោះ។
Kane ដែលមានសញ្ជាតិអង់គ្លេស គឺជាអតីតអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ កាលពី២រដូវកាលកន្លងទៅ។ ប្រសិនបើកីឡាកររូបនេះ អាចស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះទៀត នោះ Kane នឹងតាមស្មើកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធ Thierry Henry របស់ Arsenal ដែលឈ្នះស្បែកជើងមាស ៣រដូវកាលជាប់ៗគ្នា ចន្លោះពីឆ្នាំ២០០៣ ដល់ ២០០៦៕