រឿង៤​យ៉ាង​របស់ ធឿន​ ធារ៉ា ដែល​អ្នកគាំទ្រ​មួយ​ចំនួន​មិន​បាន​ដឹង

  • 2018-04-10 02:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើង​ខ្លាំង​ ធឿន ធារ៉ា​ កំពុង​ល្បី​ឈ្មោះ​បោះ​សំឡេង​មិន​ថា ​នៅ​សង្វៀន​ខ្មែរ​ និង​សង្វៀន​ថៃ​នោះ​ទេ​។ ប៉ុន្តែ​អ្នក​គាំទ្រ​ប្រហែល​មិន​បាន​ដឹង​ពី​ចំណុច ៤យ៉ាង​របស់​គេ​ឡើយ​។

ធឿន ធារ៉ា ឈ្នះនៅសង្វៀនប៉ុស្តិ៍បាយ័ននាពេលកន្លងទៅ
១-​ មិន​ចេះ​អាន​អក្សរ​ខ្មែរ​៖ ជើង​ខ្លាំង​ល្អ​គ្រប់​ក្បាច់​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មិន​បាន​សិក្សា​ច្រើន​ឡើយ។ ជា​មួយ​គ្នា​​នោះ អ្នកប្រដាល់​រូបនេះ​មិន​អាច​អាន​អក្សរ​ខ្មែរ​បាន​ទេ។

២-​ ជា​កីឡាករ​ខ្មែរ​​ទី​១​ ដែល​ប្រឡូក​ក្នុង​សង្វៀន​​ Max Muay Thai ​ច្រើន​ជាង​គេ​​​៖ ​បើ​គិត​មក​ដល់​ពេល​នេះ​ អ្នក​ប្រដាល់​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង​ បាន​ចូល​ខ្លួន​ប្រឡូក​ក្នុង​សង្វៀន​ Max Muay Thai បាន​ចំនួន ១០ លើក​ហើយ ក្នុង​នោះ​ចាញ់​តែ​ម្ដង​គត់ ដោយ​ឈ្នះ ៨ និង​ស្មើ​១។ បើ​គិត​ទៅ​លើ​ស្ថិតិ​នេះ​ មិន​ទាន់​មាន​អ្នក​ប្រដាល់​​កម្ពុជា​រូប​ណា​​បាន​​ទៅ​​​វៃ​សង្វៀន​នេះ​ច្រើន​ដូច​គេ​ឡើយ។

​​​​​៣-​ ​ល្បី​​សឹង​ពេញ​ប្រទេស​តែ​​មិន​ទាន់​មាន​ខ្សែ​ក្រវាត់​ក្នុង​ដៃ៖ បើ​គិត​មក​ដល់​បច្ចុប្បន្ន​ ធារ៉ា មិន​ទាន់​មាន​ខ្សែ​ក្រវាត់​ក្នុង​ដៃ​ឡើយ​។ ​ចំណុច​នេះ​​អាច​មក​ពី​រូប​គេ​មិន​ទាន់​ទទួល​បាន​ឱកាស​ ចូល​រួម​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ នៅ​តាម​ស្ថានីយ​នានា​ក្នុង​ស្រុក​ក៏​ដូច​ជា​នៅ​ថៃ​ជា​ដើម។

​៤- Idol របស់​ ធឿន ធារ៉ា ៖ ​ជើង​ខ្លាំង​ខិត​ជិត​វ័យ ២០​ឆ្នាំ​រូប​នេះ​ ​បាន​ចូល​ចិត្ត​ក្បាច់​វៃ​របស់ ម៉ឺន សុភា ​​​និង​បាន​ចាត់​ទុក​កីឡាករ​កម្ពុជា​​រូប​នេះ​ជា​និមិត្តរូប​ (Idol) ។ ចំណុច​ដែល​ធ្វើ​ឲ្យ​ ធារ៉ា ចូល​ចិត្ត​គឺ​ធ្ងន់​គ្រប់​ក្បាច់​មិន​ថា កណ្ដាប់​ដៃ​ ​និង​ទាត់​ឡើយ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;