ស៊ី ជីងពីង ប្រកាសវិធានការបើកទូលាយថ្មីចំនួន៤ ទៀត ក្រោយកំណែទម្រង់ ៤០ឆ្នាំ
- 2018-04-10 07:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ី ជីងពីង ប្រកាសវិធានការបើកទូលាយថ្មីចំនួន៤ ទៀត ក្រោយកំណែទម្រង់ ៤០ឆ្នាំ
ចន្លោះមិនឃើញ
ប្រធានាធិបតីចិន ស៊ី ជីងពីង នៅថ្ងៃទី១០ ខែមេសា ២០១៨នេះ បានប្រកាសដាក់ចេញវិធានការបើកទូលាយថ្មីចំនួន៤ ទៀត សម្រាប់អនុវត្ត ក្រោយប្រទេសមហាយក្សមួយនេះ បានធ្វើកំណែទម្រង់បើកទូលាយអស់រយៈពេល ៤០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៧៨។ ប្រសាសន៍របស់អគ្គបុរសរដ្ឋចិនរូបនេះ បានធ្វើឡើងក្នុងការថ្លែងសុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចសម្រាប់អាស៊ី Boao Forum for Asia ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសចិន។
១. ពង្រីកប្រតិបត្តិការទីផ្សារកាន់តែធំទូលាយបន្ថែមទៀត
លោក ស៊ី បញ្ជាក់ថា ចិននឹងបន្ដពង្រីកប្រតិបត្តិការទីផ្សារ សម្រាប់អ្នកអ្នកវិនិយោគបរទេស ដើម្បីធ្វើឲ្យប្រទេសចិនក្លាយជាគោលវិនិយោគដ៏កក់ក្តៅសម្រាប់ការវិនិយោគ។
២. បង្កើតបរិយាកាសកាន់តែទាក់ទាញសម្រាប់ការវិនិយោគ
លោក ស៊ី ថា ពីមុន ចិនពឹងលើគោលនយោបាយអនុគ្រោះពន្ធសម្រាប់ទាក់ទាញការវិនិយោគបរទេស ប៉ុន្ដែឥឡូវ ចិនត្រូវតែពឹងការអភិវឌ្ឍបរិយាការវិនិយោគ តាមរយៈការពង្រឹងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ពង្រឹងតម្លាភាព ជំរុញការប្រកួតប្រជែង និងប្រឆាំងការផ្ដាច់មុខ។
៣. ពង្រឹងការការពារកម្មសិទ្ធិបញ្ញា
ប្រទេសចិន នឹងបន្ដពង្រឹងការការពារកម្មសិទ្ធិបញ្ញា ដែលជាផ្នែកមួយនៃកិច្ចខិតខំដើម្បីបង្កើតគំនិតផ្ដួចផ្ដើមថ្មីលើផ្នែកសេដ្ឋកិច្ចបន្ថែមទៀត។
៤. ទម្លាក់អត្រាពន្ធនាំចូលឲ្យទាប
លោក ស៊ី បញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ចិននឹងទម្លាក់អត្រាពន្ធនាំចូលសម្រាប់យានយន្ត និងទំនិញមួយចំនួនផ្សេងទៀត អបដោយការពង្រីកការនាំចូលទំនិញដែលមានការប្រកួតប្រជែង និងស្របតាមតម្រូវការរបស់ប្រជាជនចិន៕