រមណីយដ្ឋាន​សួនលុងផននៅថៃ ល្បីមាន​ទឹកថ្លាត្រជាក់ស្រឹប

  • 2018-04-13 20:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រមណីយដ្ឋាន​សួន​លុង​ផន នៅ​ប្រទេស​ថៃ មាន​ទឹក​ហូរ​​កាត់​តាម​ព្រៃ​ឈើ​ធ្វើ​ឲ្យ​ទឹក​ថ្លា​ត្រជាក់​ស្រឹប​ មើល​ឃើញ​បាត កំពុង​ទាក់​ទាញ​អ្នក​ដំណើរ​ក្មេង​ចាស់​ចូល​ទៅ​ទស្សនា​យ៉ាង​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

​បើ​គេ​ធ្វើ​ដំណើរ​តាម​រថយន្ត​ចេញ​ពី​ទី​ក្រុង​បាងកក​ ទៅ​កាន់​សួន​លុង​ផន គឺ​ប្រើ​រយៈ​ពេល​​ប្រមាណ​ ២​ម៉ោង​ប៉ុណ្ណោះ​ ដែល​ស្ថិត​នៅ​ខេត្ត​ណៈខនណាយុក។

អ្នក​ដំណើរ​ចង់​ទៅ​លេង​នៅ​ទី​នោះ​អាច​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​បរិវេណ ឬ​អាច​​ត្រលប់​វិល​ល្ងាច​ក៏​បាន ព្រោះ​ផ្លូវ​ចូល​មាន​ភាព​ងាយ​ស្រួល​សម្រាប់​រថយន្ត​ធ្វើ​ដំណើរ។ នៅ​ទី​នោះ​មាន​កន្លែង​លក់​ម្ហូប​អាហារ ភេសជ្ជៈ និង​អាច​ជួល​គ្រែ​ឫស្សី​អង្គុយ​លើ​ទឹក​បាន​យ៉ាង​សប្បាយ​រីករាយ។ ចំពោះ​តម្លៃ​សំបុត្រ​ចូល​​​ ម្នាក់​ ២០​បាត ឬ​​ស្មើ​ប្រមាណ ២ ៥០០​រៀល។ តោះ​ទស្សនា​បណ្ដុំ​រូប​ថត​ខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទថ្មី
;