ស៊ី ជិងពីង ទៅ​ពិនិត្យ​ព្យុហយាត្រា​កងទ័ព​ចិនដោយ​ផ្ទាល់​ នៅ​សមុទ្រ​ចិន​ខាងត្បូង (មាន​វីដេអូ)

  • 2018-04-13 02:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន ស៊ី ជិងពីង កាលពី​ថ្ងៃ​ទី១២ ខែ​មេសា ២០១៨ ម្សិលមិញ បាន​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​ព្យុហយាត្រា​របស់​កងទ័ព​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ ក្នុង​ព្យុហយាត្រា​នោះ មាន​ការ​ចូលរួម​ពី​នាវា​ដឹក​យន្តហោះ នាវា​មុជ​ទឹក និង​នាវា​ចម្បាំង​ចំនួន ៤៨​គ្រឿង យន្តហោះ​ចម្បាំង​ចំនួន ៧៦​គ្រឿង និង​ទាហាន​ជើង​ទឹក​ចំនួន ១​ម៉ឺន​នាក់។

នាវា​ដឹក​យន្តហោះ Liaoning របស់​ចិន
លោក ស៊ី ជិងពីង ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មការ​កងទ័ព​ចិន បាន​បញ្ជាក់​ប្រាប់​កងទ័ព​ចិន​ថា ការងារ​កសាង​កងទ័ព​ជើងទឹក​ឲ្យ​ខ្លាំង គឺ​ជា​ការងារ​បន្ទាន់​នៅ​ពេល​បច្ចុប្បន្ន។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន ត្រូវ​តែ​ខិតខំ​កសាង​កទ័ព​ជើង​ទឹក ឲ្យ​ក្លាយ​ទៅ​ជា​កងទ័ព​លំដាប់​ពិភពលោក៕

វីដេអូ​លោក ស៊ី ជិងពីង ទៅ​ពិនិត្យ​ព្យុហាត្រាកងទ័ព​ចិន

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;