ធី សុវណ្ណថា ជាប់​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ការ​ប្រកួត​សម្រស់ Queen Of The Spa  នៅ​កូរ៉េ

  • 2018-04-13 16:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​សម្រស់ Queen Of The Spa ២០១៨ ដើម្បី​ដណ្តើម​មកុដ​តម្លៃ​រាប់​ម៉ឺន​ដុល្លា​នៅ​​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១០ ដល់​ទី១៣ ខែ​មេសា បាន​បិទ​បញ្ចប់​ហើយ បន្ទាប់​ពី​រក​ឃើញ​អ្នក​គ្រង​មកុដ​នេះ​។

បេក្ខ​នារី​២០៥​នាក់ មកពី​៥​ប្រទេស ដែល​រួម​មាន ចិន តៃវ៉ាន់ វៀតណាម កម្ពុជា និងកូរ៉េ​ខាង​ត្បូង បាន​ឆ្លង​កាត់​ការ​ជ្រើស​រើស​ និង​ដាក់​ពិន្ទុ​ពី​ចៅ​ក្រម​៨រូប​ មក​ពី​៥​ប្រទេស​ដូច​គ្នា។ ​ លក្ខ​ខណ្ឌ​នៃ​ការ​ជ្រើស​រើស គឺ​ផ្តោត​ទៅ​លើ៖​

១​ រូប​សម្រស់​ (Beauty)

២​ ចំណេះ​ដឹង​ទូទៅ​ (General Knowledge)

៣​ សមត្ថ​ភាព​កិច្ច​ការ​សង្គម​ (Community)

ជ័យលាភីទាំងអស់ ក្នុងកម្មវិធី Queen Of The Spa ២០១៨ (រូបថតៈ ផេក ធី សុវណ្ណថា)
នៅ​ទី​បំផុត​ទៅ ចៅ​ក្រម​បាន​ផ្តល់​ជ័យ​ជំនះ​ទៅ​ឱ្យ​បេក្ខ​នារី​៣​រូប​គឺ​៖

១- Pham Huyen Trang (វៀត​ណាម , រាជិនី​សម្រស់)

  ២- Thy Sovantha (កម្ពុជា,The First Runner UP​)

  ៣- Linh Tran (វៀតណាម, The Second Runner Up​) 

កញ្ញា ធី សុវណ្ណថា ធ្លាប់​បាន​ឱ្យ​ដឹង​ថា អ្នក​ឈ្នះ​ជើងឯក​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៦ម៉ឺន​ដុល្លារ រួម​ជា​មួយ​មកុដពេជ្រ​ដែល​មាន​តម្លៃ​ជាង ៣ម៉ឺន​ដុល្លារ។ ចំណាត់ថ្នាក់​លេខ២ ទទួល​បាន​ប្រាក់​រង្វាន់ ៣ម៉ឺន​ដុល្លារ លេខ៣ ទទួល​បាន ១៥០០០ដុល្លារ និង​លេខ៤ ទទួល​បាន ៥ពាន់​ដុល្លារ៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;