រកឃើញជើងឯកនៃការប្រណាំងរទេះគោ-ក្របី ដណ្តើមប្រាក់លានពី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
- 2018-04-17 04:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជើងឯកនៃការប្រណាំងរទេះគោ-ក្របី ដណ្តើមប្រាក់លានពី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៦មេសាម្សិលមិញ ម្ចាស់រទេះគោ-ក្របី ចំនួន៣នាក់ បានក្លាយជាជើងឯក ក្នុងចំណោមម្ចាស់រទេះគោ-ក្របីចំនួន៤៥គូ (៣ប្រភេទផ្សេងៗគ្នា) ដែលបានចូលរួមការប្រកួតដើម្បីដណ្តើមប្រាក់លានពី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ។
ជយលាភីទាំង៣មាន៖
ផ្នែករទេះគោកង់ប្រពៃណីៈ
-លេខ១ ៖ រទេះគោពាក់ស្លាកលេខ ២ បរដោយឈ្មោះ ពៅ សេត
-លេខ២ ៖ រទេះគោពាក់ស្លាកលេខ ៦ បរដោយឈ្មោះ រស់ សាវុធ
-លេខ៣ ៖ រទេះគោពាក់ស្លាកលេខ ៤ បរដោយឈ្មោះ ខ្លិញ ឃ្លីម
-លេខ៤ ៖ រទេះគោពាក់ស្លាកលេខ ៧ បរដោយឈ្មោះ ពេញ ពា
ផ្នែករទេះគោកង់រថយន្តៈ
-លេខ១ ៖ រទេះគោពាក់ស្លាកលេខ ១ បរដោយឈ្មោះ ភាន់ យ៉ុង
-លេខ២ ៖ រទេះគោពាក់ស្លាកលេខ ៦ បរដោយឈ្មោះ ហៃ គង់
-លេខ៣ ៖ រទេះគោពាក់ស្លាកលេខ ១៨ បរដោយឈ្មោះ លឹម ណាត
-លេខ៤ ៖ រទេះគោ ពាក់ស្លាកលេខ ៤ បរដោយឈ្មោះ ជា ជាតិ
ផ្នែករទេះក្របី
-លេខ១ ៖ រទេះក្របីពាក់ស្លាកលេខ៧ បរដោយឈ្មោះ ទួច អី
-លេខ២ ៖ រទេះក្របីពាក់ស្លាកលេខ១ បរដោយឈ្មោះ ចាន់ ណុយ
-លេខ៣ ៖ រទេះក្របីពាក់ស្លាកលេខ១១ បរដោយឈ្មោះ ហម ខ្នា
-លេខ៤ ៖ រទេះក្របីពាក់ស្លាកលេខ៣ បរដោយឈ្មោះ ស្រី ថុន
ការប្រណាំងគោ ក្របីនេះ បែងចែកជា៣ប្រភេទគឺ៖ រទេះគោកង់ប្រពៃណី(កង់ឈើ) រទេះគោកង់រថយន្ត និងរទេះក្របី។ រទេះដែលចូលរួមប្រណាំងមាន៖ រទេះគោមានចំនួន៦០ស្មើនឹង៣០គូ រទេះក្របី៣០ ស្មើនឹង១៥គូ។ ម្ចាស់សត្វពាហនៈដែលចូលរួមក្នុងការប្រកួតនេះ សុទ្ធសឹងតែជាអ្នកខេត្តសៀមរាបទាំងអស់។
ប្រាក់រង្វាន់៖
-ជយលាភីលេខ១ ទទួលបានចំនួន២លានរៀល និងពាន១
-ជយលាភីលេខ២ចំនួន១លានរៀល និងពាន១
-ជយលាភីលេខ៣ចំនួន៤០ម៉ឺនរៀល
-ជយលាភីលេខ៤ចំនួន២០ម៉ឺនរៀល
ជុំវិញការប្រណាំងរទេះគោ-ក្របីនេះ លោក ម៉ក់ ច័ន្ទករុណា សមាជិកកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធីប្រណាំងរទេះគោ ក្របី បានឱ្យដឹងថាការប្រកួតនេះ គឺដើម្បីរក្សាមរតកដូនតាខ្មែរ។ ជាពិសេសនេះ ដើម្បីបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោយដឹងថា គោ ក្របី ជាសត្វពាហនៈ អាចជួយសម្រួលដល់ការរស់នៅ តាមរយៈការធ្វើស្រែចម្ការ និងអាចចិញ្ចឹមជីវិតមនុស្សបាន៕