តួលេខនេះ បង្ហាញថា ចំនួនអ្នកទៅលេងអង្គរសង្រ្កាន្តមានការប្រែប្រួលគួរឱ្យកត់សម្គាល់
- 2018-04-17 08:33:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួលេខនេះ បង្ហាញថា ចំនួនអ្នកទៅលេងអង្គរសង្រ្កាន្តមានការប្រែប្រួលគួរឱ្យកត់សម្គាល់
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៦ នៅខេត្តសៀមរាប រយៈពេល៤ថ្ងៃ (១៣-១៦ ខែមេសាឆ្នាំ២០១៨) បានស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ១,៨២លាននាក់។ នេះបើ តាមប្រសាសន៍របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងក្នុងកម្មវិធីប្រគុំតន្រី្ត នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កាលពីម្សិលមិញ។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា តួលេខនេះ ស្ថិតក្នុងកំណើន ១៥.១៤% បើប្រៀបធៀបនឹងឆ្នាំ២០១៧ ដោយ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ១,៧៨ លាននាក់ កើនឡើង១៥.១៦% និងភ្ញៀវអន្តរជាតិចំនួន ៣៦,៦៩៤នាក់ កើនឡើង១៤.២៥% ៕
-ឆ្នាំ២០១៧ ទាក់ទាញភ្ញៀវទេសចរចំនួនប្រមាណ ១,៦លាននាក់
-ឆ្នាំ២០១៦ មានភ្ញៀវទេសចរចំនួនប្រមាណ ១,៣លាននាក់
-ឆ្នាំ២០១៥ ស្រូបទាញភ្ញៀវទេសចរចំនួនប្រមាណ ៩៧ម៉ឺននាក់
-ឆ្នាំ២០១៤ មានភ្ញៀវទេសចរចូលរួមចំនួនប្រមាណ ៣៨ម៉ឺននាក់ និង
-ឆ្នាំ២០១៣ មានភ្ញៀវទេសចរចូលរួមមានចំនួនប្រមាណ ១៧ម៉ឺននាក់ ៕