ប្រទេស​អាស៊ាន​បី នៅ​តែ​មិន​ទទួល​បាន​ការ​លើកលែង​ទិដ្ឋាការ ទៅ​កោះ​ហៃណាន

  • 2018-04-18 09:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន នៅ​ថ្ងៃ​ទី១៨ ខែ​មេសា ២០១៨​នេះ បាន​ប្រកាស​លើកលែង​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ចំនួន ៥៩​ប្រទេស សម្រាប់​ការ​ចូល​ទៅ​ទស្សនា​កោះ​ហៃណាន ដែល​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​ទេសចរណ៍។ ប៉ុន្ដែ​ប្រទេស​អាស៊ាន​ចំនួន​បី រួម​មាន កម្ពុជា ឡាវ និង​វៀតណាម និង​ប្រទេស​អាហ្វ្រិក មិន​ទទួល​បាន​ការ​លើកលែង​ទិដ្ឋាការ​នោះ​ទេ។

ការ​ចូល​ទៅទស្សនា​​កោះ​ហៃណាន​ ត្រូវ​បាន​លើកលែង​ទិដ្ឋាការ​ចំនួន ១៥​ថ្ងៃ សម្រាប់​ពលរដ្ឋ​មក​ពី ២១​ប្រទេស នៅ​ឆ្នាំ២០០០ និង​បាន​បង្កើន​ដល់ ២៦​ប្រទេស នៅ​ឆ្នាំ​២០១០ និង​ចុងក្រោយ​នេះ បាន​បង្កើន​ដល់​ចំនួន ៥៩​ប្រទេស។ ការ​លើកលែង​ទិដ្ឋាការ​ទៅ​កោះ​ហៃណាន​នេះ នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ២០១៨ ខាង​មុខ​នេះ៕

សូម​បញ្ជាក់​ថា កោះ​ហៃណាន មាន​ផ្ទៃ​ដី​ទំហំ ៣៥០០០​គីឡូម៉ែត្រ​ការ៉េ និង​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ ៦០​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៥​លាន​នាក់ កាលពី​ឆ្នាំ២០១៧ កន្លង​ទៅ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;