ប៉ាក់គីអៅ បង្ហើប​ពី​បញ្ហា​អនាគត​ក្រោយ​ពេល​ប្រកួត​នា​ខែ​កក្កដា​ខាងមុខ

  • 2018-04-18 23:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ បាន​និយាយ​ថា ការ​ប្រកួត​ជាមួយ​កីឡាករ​អាហ្សង់ទីន Lucas Matthysse មិនមែន​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន​នោះទេ។ កីឡាករ​ដែល​មាន​វ័យ​៣៩ឆ្នាំ​ដដែល នឹង​ត្រូវ​ជួប Matthysse ដែល​មាន​វ័យ​៣៥ឆ្នាំ ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក WBA Welterweight នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៨ នា​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ប៉ាគីអៅ និង Matthysse នឹងជួបគ្នានៅទីក្រុងកូឡាឡាំពួរ នាថ្ងៃទី១៥ កក្កដា (រូបភាព៖ Reuters)
ប៉ាក់គីអៅ បាន​ពន្យល់​ថា មូលហេតុ​ដែល​មិនទាន់​ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់ ព្រោះ​ខ្លួន​ចង់​ឲ្យ​អ្នក​ប្រដាល់​នានា ចងចាំ​និង​យក​គំរូ​តាម​គាត់ ពោល​គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ។

សូម​បញ្ជាក់​ថា ប៉ាក់គីអៅ ធ្លាប់​ឈ្នះ​ចំនួន ៥៩​លើក វាយ​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៨​លើក ក្នុង​អាជីព។ កីឡាករ​ដដែល ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក ៨​លើក ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងៗគ្នា​។ ចំពោះ​ការ​ដណ្ដើម​ក្រវាត់ WBO Welterweight នេះ ប៉ាក់គីអៅ បាន​ទទួល​បរាជ័យ​ម្ដង ពេល​ជួប​ជាមួយ​អ្នកប្រដាល់​អូស្ត្រាលី Jeff Horn កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧។

ចំណែក Lucas Matthysse ដែល​ធ្លាប់​ឈ្នះ​៣៩លើក និង​ចាញ់៤​លើក ជា​ម្ចាស់ខ្សែ WBA ទម្ងន់ Welterweight ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៨ និង​ធ្លាប់​ជា​ម្ចាស់ខ្សែក្រវាត់ WBC កាលពី​ឆ្នាំ​២០១២ ដល់ ២០១៣ ផង​ដែរ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;