ព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យសមាជិកព្រឹទ្ធសភាថ្មី ចូលប្រជុំជាលើកដំបូង
- 2018-04-19 06:13:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យសមាជិកព្រឹទ្ធសភាថ្មី ចូលប្រជុំជាលើកដំបូង
ចន្លោះមិនឃើញ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ឲ្យសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង៦២រូបចូលរួមក្នុងសម័យប្រជុំដំបូង នៃព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នាវេលាម៉ោង៩ព្រឹក នៅវិមានព្រឹទ្ធសភា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ។
៥៨រូប ចេញពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ (សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកស្រី អ៊ុំ សូម៉ានីន)។
និង ២រូបទៀត ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា គឺលោកស្រី ជា ច័ន្ទទេវី និងលោកសួន មាន។
សូមជម្រាបដែរថា សមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ គឺកើនលើសពីសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន០១រូប៕