រុស្ស៊ី បញ្ជូនផ្កាយរណបយោធាមួយទៀតហើយ ចូលទៅក្នុងលំហអាកាស
- 2018-04-20 08:02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី បញ្ជូនផ្កាយរណបយោធាមួយទៀតហើយ ចូលទៅក្នុងលំហអាកាស
ចន្លោះមិនឃើញ
ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែមេសា ២០១៨ ម្សិលមិញ បានទទួលជោគជ័យក្នុងការបាញ់បញ្ជូនផ្កាយរណបទំនាក់ទំនងយោធាមួយទៀត ចូលទៅក្នុងលំហអាកាស។ ការបាញ់ផ្កាយរណបយោធានេះ បានធ្វើឡើងនៅតំបន់ Baikonur ដែលជាទីតាំងបាញ់ផ្កាយរណបដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី។
តាមសេចក្តីប្រកាសព័ត៌មាន ផ្កាយរណបនេះ បង្កើតឡើងសម្រាប់ការប្រើអ៊ីនធឺណិត បញ្ជូនទិន្នន័យ កម្មវិធីវិទ្យុនិងទូរទស្សន៍ ការឆ្លើយឆ្លងតាមទូរសព្ទនិងវីដេអូ ក្នុងល្បឿនលឿន។
សូមបញ្ជាក់ថា នេះជាការផ្កាយរណបយោធា Blagovest លើកទី២ ដែលការបាញ់ផ្កាយរណបយោធា Blagovest លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ៕