សហព័ន្ធប្រដាល់ ហាមកីឡាករខ្មែរ មិនឲ្យឆ្លើយឆ្លងរឿងឌឺដងគ្នា ជាមួយនឹងកីឡាករថៃ Saensatharn
- 2018-04-20 08:10:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់ ហាមកីឡាករខ្មែរ មិនឲ្យឆ្លើយឆ្លងរឿងឌឺដងគ្នា ជាមួយនឹងកីឡាករថៃ Saensatharn
ចន្លោះមិនឃើញ
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននិយាយថា កីឡាករថៃ Saensatharn មិនសមជាអ្នកកីឡានោះទេ ដោយមិនដឹងថាអ្វីទៅជាកីឡា ហើយលោកក៏មិនឲ្យអ្នកប្រដាល់កម្ពុជាឆ្លើយឆ្លងទាក់ទិននឹងរឿងឌឺដងគ្នាជាមួយនឹងកីឡាករថៃរូបនោះដែរ។
លោកប្រធានសហព័ន្ធបានថ្លែងថា លោកមិនបានដឹងអំពីរឿងរ៉ាវឌឺដងរវាងអ្នកប្រដាល់ថៃ Saensatharn និងកីឡាករជួរមុខរបស់កម្ពុជានោះទេ ដោយមិនឃើញមានអ្នកណាជូនព័ត៌មានមកលោកឡើយ។ ប៉ុន្តែលោកថា បើមានករណីនេះមែន លោកមិនគាំទ្រចំពោះទង្វើបែបនេះទេ ហើយនេះជារឿងបុគ្គលម្នាក់ទេ មិនមែនជារឿងជនជាតិថៃទាំងមូលឡើយ។
លោក តែម ម៉ឺន បន្ថែមថា ជាតិសាសន៍ណាក៏គេមិនគាំទ្រដែរ រាល់ទង្វើដែលធ្វើឲ្យបែកបាក់សាមគ្គី ជាពិសេសទង្វើក្អេងក្អាងអំនួត គ្មានសីលធម៌ជាអ្នកកីឡា។ កីឡាគឺវាមានអត្ថន័យច្បាស់របស់គេ កីឡាមានតែធ្វើឲ្យស្រុះស្រួលគ្នា កីឡាធ្វើឲ្យមានសាមគ្គីភាព ដូច្នេះបើមានទង្វើនេះមែន លោកក៏មិនអនុញ្ញាតឲ្យកីឡាករកម្ពុជាឆ្លងឆ្លើយ ពាក់ព័ន្ធនឹងបុគ្គលនេះឡើយ៕