Jack Ma បង្ហើប​គម្រោង​ថ្មី​១​ របស់​ក្រុមហ៊ុន Alibaba

  • 2018-04-21 02:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​បង្ហើប​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៩​មេសា នា​ទីក្រុង​បាងកក​ថា Alibaba នឹង​សិក្សា​លើ​ការ​ឲ្យ​ដំណើរការ​នូវ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ សម្រាប់​ជួយ​ដល់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។

លោក Jack Ma ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩មេសា នាទីក្រុងបាងកក (រូបភាព៖ Bangkok Post)
លោក Ma គ្រោង​ជួល​អ្នក​ជំនាញ​ខាង​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ស្រាវជ្រាវ​លើ​បញ្ញា​សិប្បនិម្មិត (AI) ចំនួន ៥០​នាក់។ Alibaba ត្រូវ​បាន​រាយការណ៍​ថា កំពុង​ធ្វើតេស្ត​សាកល្បង​ការ​ដាក់​ដំណើរការ​រថយន្ត​ខាងលើ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទីតាំង​នោះទេ​។

ក្រុមហ៊ុន Renault កាល​ពី​ពេលថ្មីៗ​នេះ បាន​អះអាង​ថា ខ្លួន​នឹង​ប្រើប្រាស់ Software ដែល​ត្រូវ​បាន​បង្កើត​ដោយ Alibaba ដើម្បី​បំពាក់​លើ​រថយន្ត​របស់​ខ្លួន។ ទន្ទឹម​នេះ ក្រុមហ៊ុន Ford និង BMW ក៏​ធ្លាប់​ធ្វើការ​ប្រកាស​ដូច​គ្នា​នេះ កាល​ពី​ឆ្នាំ​២០១៧​ផង​ដែរ។

រថយន្តបើកបរដោយស្វ័យប្រវត្តិ បំពាក់ Sensor (រូបភាព៖ thelens.news)

បើ​តាម​អ្នកវិភាគ គម្រោង​ប្រើប្រាស់​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់ Alibaba ប្រហែលជា​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ៤២​ពាន់​លាន​ដុល្លារ​អាមេរិក។ Software សម្រាប់​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ ត្រូវ​គេ​មើល​ឃើញ​ថា ជា​រឿង​ដ៏​សំខាន់​ព្រោះ​រថយន្ត​ចាប់ផ្ដើម​ពឹងផ្អែក​លើ​ផែនទី និង Sensor ដោយសារតែ​មនុស្ស​ចំណាយ​ពេល​កាន់​តែ​តិច​ក្នុង​ការ​បើកបរ ជំនួស​វិញ​ដោយ​ការ​ធ្វើ​ការងារ​ពឹងផ្អែក​លើ​អ៊ីនធឺណិត​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;