សណ្ឋាគារ​លំដាប់​ផ្កាយ៥ នៅ​លើ​កោះ​រ៉ុង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​នេះ

  • 2018-04-23 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សណ្ឋាគារ​លំដាប់​ផ្កាយ៥ “The Royal Sands Koh Rong” ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។

ប្រភពរូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន
សណ្ឋាគារ​ដ៏​ទំនើប​នេះ បាន​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ប្រមាណជា ៤០​លាន​ដុល្លារ ក្នុង​ដំណាក់​កាលទី១ ហើយ​សាងសង់​ជា​លក្ខណៈ វីឡា​ចំនួន ៦៧ខ្នង ស្មើ​នឹង ១៤៨​បន្ទប់ ដែល​រាល់​វីឡា​នីមួយៗ​មាន​អាង​ហែល​ទឹក​ចំនួន ១ផងដែរ។

តាម​រយៈ​ហ្វេសប៊ុក​របស់​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ថា ការបង្កើត​ឲ្យ​មាន​ជា​សណ្ឋាគារ​នៅ​ទីនេះ គឺ​ជា​ការ​បង្ហាញ​អំពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ការ​អភិវឌ្ឍ​នៃ​សេវាកម្ម​ទេសចរណ៍​នៅ​លើ​ទឹកដី​ប៉ែក​និរតី នៃ​តំបន់​សមុទ្រ​នេះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត៕

ប្រភពរូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;