សប្ដាហ៍ទី៥ ណាហ្គាវើល បន្តឈរកំពូលតារាងលីគកំពូលកម្ពុជា
- 2018-04-23 01:35:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្ដាហ៍ទី៥ ណាហ្គាវើល បន្តឈរកំពូលតារាងលីគកំពូលកម្ពុជា
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ណាហ្គាវើល បានរក្សាចំណាត់ថ្នាក់លេខ១ ក្នុងតារាងលីគកំពូលកម្ពុជា បន្ទាប់ពីយកឈ្នះក្លឹបអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣-០ ក្នុងសប្ដាហ៍ទី៥។ ណាហ្គាវើល មាន ១៣ពិន្ទុ ស្មើ បឹងកេត ប៉ុន្តែមានគ្រាប់បាល់ចំណេញលើសបឹងកេតចំនួន ២គ្រាប់។
ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់ប្រកៀកប្រកិតគ្នា ពោលគឺលេខ៦ មាន៨ពិន្ទុ (ព្រះខ័នរាជស្វាយរៀង) និងលេខ៧ មាន៧ពិន្ទុ (ភ្នំពេញក្រោន)។
មកទល់សប្ដាហ៍ទី៥ ក្លឹបវេស្ទើនភ្នំពេញ មិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេ ពោលគឺចាញ់ទាំង៥ប្រកួត ដោយការប្រកួតចុងក្រោយត្រូវបានក្រុមភ្ញៀវ វិសាខា លត់ដោយលទ្ធផល ០-៣ នៅកីឡដ្ឋានវេស្ទើន។
លទ្ធផលគូដទៃទៀត ក្នុងសប្ដាហ៍ទី៥៖
Soltilo Angkor ១-២ អគ្គស្នងការដ្ឋាននគរបាលជាតិ
Angkor Tiger ៣-១ អគ្គិសនីកម្ពុជា