សម្ដេច ហ៊ុន សែន៖ ដី​កោះ​កម្ពុជា​ទាំង​អស់ ជា​សម្បត្តិរបស់​រដ្ឋ

  • 2018-04-23 01:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ២០១៨​នេះ បាន​បញ្ជាក់​ថា ដី​កោះ​ទាំង​អស់​របស់​កម្ពុជា ជា​សម្បត្តិរបស់​រដ្ឋ។ ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ “The Royal Sands Koh Rong” ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ។

សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​សាងសង់​នៅ​លើ​កោះ​របស់​កម្ពុជា គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​សម្បទាន​សម្រាប់​ការ​វិនិយោគ​តែ​ប៉ុណ្ណោះ។ ការ​វិនិយោគ​នេះ គឺ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ សម្ដេចតេជោ​បន្ថែម​ទៀត​ថា ដល់​ពេល​ណាមួយ រដ្ឋ​នឹង​ដកយក​ដី​កោះ​ទាំងនោះ មក​គ្រប់គ្រង​វិញ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;