២​រឿង​សំខាន់​ៗ នៅ​លើ​ទំព័រ​មុខ​របស់​កាសែត​ធំ​ៗ​ព្រឹក​​ថ្ងៃ​ចន្ទ​នេះ

  • 2018-04-23 02:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាសែត Khmer Times

មន្ត្រី​ដែល​ខ្ជិល​ច្រអូស ស្ថិត​ក្រោម​ការ​ឃ្លាំ​មើលៈ សម្តេច ស ខេង ស្នើ​ឱ្យ​ពល​រដ្ឋ រាយ​ការណ៍​អំពី​ភាព​អស​កម្ម​របស់​អាជ្ញា​ធរ ៖​  រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រាយការណ៍​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅថ្នាក់​មូលដ្ឋាន ទៅ​ថ្នាក់​ជាតិ តាម​រយៈ​បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ជួយ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា ។

- ហ៊ុន សែនៈ ការ​រំលាយ​បក្ស​ប្រឆាំង បាន​លើក​កម្ពស់​សេដ្ឋ​កិច្ច

- រឿង​សត្វ​កន្លាត​នៅ​ក្នុង​រូប​ថត X-Ray ត្រូវ​ក្រសួង​សុខា​ភិបាល​ចេញ​មុខ​បក​ស្រាយ

- ពិនិត្យ​មើល​យ៉ាង​ជិត​ដិត ចំពោះ​ឧស្សា​ហ​កម្ម​កាត់​ដេរ​នៅ​កម្ពុជា​

- យុទ្ធ​សាស្ត្រ​ថ្មី ដើម្បី​ធ្វើ​កំណែ​ទម្រង់​ថវិកា​ជាតិ​ត្រូវ​បាន​បង្ហាញ

កា​សែត រស្មី​កម្ពុជា​

មេឃ​ស្រឡះ​ហើយ/ សម្តេច​​តេជោ៖ បន្ទាប់​ពី​បំបែក​សាក​សព​ រឿង​រញ៉េ​រញ៉ៃ​រលាយ​អស់​ ៖ សម្តេច​មាន​ប្រសាសន៍​បែប​នេះ​ កាល​ពី​ថ្ងៃ​ទី ២២​មេសា នៅ​កោះ​ពេជ្រ។ សម្តច​ចាប់​អារម្មណ៍​ថា​ តាំង​ពី​បក្ស​សង្គ្រោះ​ជាតិ​រលាយ​ទៅ ស្ថាន​ភាព​ក្នុង​ស្រុក​ល្អ​ប្រសើរ​ ស្ថាន​ការណ៍​មាន​ភាព​ធូរ​ស្រាល ហើយ​មាន​ស្ថិរ​ភាព​ ពិសេស​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​មក​ដល់​។

- ចិន​ផ្តល់​រថយន្ត​គ្លី​និក​២០​គ្រឿង ក្នុង​គម្រោង​៤០​គ្រឿង​

- លោក​ប្តី ដេញ​ប្រពន្ធ​និង​កូន រើ​ពូក​ខ្នើយ​ឱ្យ​ដេក​ក្រៅ​ផ្ទះ

- អាកាស​ធាតុ ២៣​មេសា - ២​ឧសភា បាត់​ដំបង ប៉ៃលិន​ បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ ប្រយ័ត្ន​រន្ទះ​និង​ខ្យល់​

- ខ្មាន់​កាំ​ភ្លើង​បាញ់​នារី​ម្នាក់​របួស​កំភួន​ជើង​ ក្នុង​ជម្លោះ​កណ្តាល​រាត្រី រឿង​ស្រី​ម្នាក់​ហៅ​បង​ធម៌​ឱ្យ​ជួយ

- ថត​កុន​ខុស​បច្ចេក​ទេស បោះ​ពួយ​អា​ក្តាម​ក្រឡាប់​ផ្ងារ​ជើង

កា​សែត ភ្នំពេញប៉ុស្តិ៍

លោក ហ៊ុន សែន អំពាវ​នាវ ឱ្យ​កម្មករ​ចូល​រួម​ថែ​រក្សា​សន្តិ​ភាព​ ដើម្បី​ការពារ​ការងារ ​៖ ការ​អំពា​វនាវ​នេះ​ ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញ នៅ​ចំពោះ​មុខ​ថ្នាក់​ដឹក​នាំ សកម្ម​ជន​សហ​ជីព​ជាង​ ៤​ពាន់​នាក់ នៅ​កោះ​ពេជ្រ។

មន្ត្រី​បញ្ជាក់​ពី​ការ​ដាក់​ពង្រាយ​កម្លាំង​ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ​ ៖ លោក គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ម្សិល​មិញ​ថា កង​កម្លាំង​៨​ម៉ឺន​នាក់ ដែល​គ្រោង​ដាក់​ពង្រាយ​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​នោះ​ មិន​មែន​ដាក់​តាម​ការិ​យា​ល័យ​បោះ​ឆ្នោត​ទេ។ កម្លាំង​ទាំង​នោះ នឹង​ប្រចាំ​ការ​នៅ​ក្នុង​ឃុំ​ សង្កាត់ ស្រុក ខណ្ឌ និង សាលា​ខែត្រ តែ​ប៉ុណ្ណោះ​។

- ឆ្នាំ​ថ្មី អ្នក​នាង គង់ សុជាតិ ដូរ​ទ្រនំ​ពី MyTV មក​ហង្ស​មាស​ ជុំ​ស្វាមី

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;