iPhone X អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ Apple ពិចារណា​ឡើង​វិញ​លើ​តម្លៃ​លក់

  • 2018-04-23 04:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកវិភាគ​ជាច្រើន​បាន​អះអាងថា Apple នឹង​ផលិត​ម៉ូដែល iPhone ដែល​មាន​តម្លៃ​ទាប ក្នុងឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ហាក់​មិន​ទទួល​ជោគជ័យ ក្រោយ​ការ​បញ្ចេញ iPhone X ដែល​មាន​តម្លៃ​ថ្លៃពេក​។

ផ្ទាំងផ្សព្វផ្សាយ iPhone X មួយ (រូបភាព៖ Toronto Star)
iPhone ឆ្នាំ​២០១៨​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​តម្លៃ​ចាប់ផ្ដើម​ពី ៥០០ដុល្លារ​ឡើងទៅ ហើយ​មិន​ថ្លៃ​ដូច iPhone X នោះ​ទេ។ ការ​បន្ទាប​តម្លៃ iPhone នេះ​អាច​បណ្ដាល​មក​ពី Apple ជួប​វិបត្តិ​ភាគហ៊ុន​មាន​ការ​ធ្លាក់​ចុះ​ជាង ១៦០​ដុល្លារ​ក្នុង​១ហ៊ុន ឬ​ស្មើ ៣% កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ក្នុង​អំឡុង​រយៈពេល​២​សប្ដាហ៍។

លោក Neil Campling អ្នកវិភាគ​ក្រុមហ៊ុន Mirabaud បាន​អះអាង​ថា Apple ប្រហែល​ជា​បញ្ចប់​ការ​ផលិត iPhone X ហើយ ស្រប​ពេល​​ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​ឈីប TSMC របស់​តៃវ៉ាន់ ជួប​វិបត្តិ​ភាគហ៊ុន​ធ្លាក់​ចុះ​ជាង ៦% ក្នុង​ថ្ងៃ​តែ​មួយ​ដូច Apple កាល​ពី​សប្ដាហ៍។

សូម​បញ្ជាក់​ថា iPhone X មាន​តម្លៃ​ចាប់ផ្ដើម ប្រហែល ១០០០​ដុល្លារ​អាមេរិក។ បើ​តាម​អ្នកវិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៨នេះ Apple អាច​នឹង​ចេញ iPhone ចំនួន ៣​ម៉ូដែល ក្នុង​នោះ​អាច​មាន​១ម៉ូដែល ប្រើប្រាស់​ស៊ីម​២ បាន​៕

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;