អភិបាល​ខេត្ត​ចំនួន​២ នឹង​ត្រូវ​ផ្លាស់​ប្តូរ

  • 2018-04-23 23:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល នៃ​គណៈអភិបាល​ខេត្ត​ក្រចេះ និង​ខេត្ត​ប៉ៃលិន នឹង​ត្រូវ​ផ្លាស់​ប្តូរ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ និង​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ក្រោម​អធិបតីភាពសម្ដេ​ចក្រ​ឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហា​ផ្ទៃ។

លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១៨ សម្តេ​ចក្រ​ឡាហោម ស ខេង នឹង​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរភារកិច្ច និង​តែង​តាំង​មុខ​តំណែងអភិបាល នៃ​គណៈអភិបាល​ខេត្ត​ក្រចេះ។ ចំណែក​នៅ​ថ្ងៃ​ទី២៧ ខែ​មេសា សម្តេ​ចក្រ​ឡាហោម ស ខេង អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរភារកិច្ច និង​តែង​តាំង​មុខ​តំណែងអភិបាល នៃ​គណៈអភិបាល​ខេត្ត​ប៉ៃលិន។

លោក សរ ចំរុង អភិបាល នៃ​គណៈអភិបាល​ខេត្ត​ក្រចេះ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និ​វត្ត​ន៍ (ដល់​អាយុ​ចូល​និ​វត្ត​ន៍)។ ចំណែក​លោក វ៉ា ថន អភិបាលរង​ខេត្ត​ក្រចេះ ត្រូវ​ឡើង​ជំនួស​លោក សរ ចំរុង។ រីឯ​លោក​ កើត សុធា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ប៉ៃលិន ត្រូវ​ផ្លាស់​ប្តូរ​ដោយ​ដាក់​លោក​ ផាន់ ចាន់ថុល អភិបាលរង​ខេត្ត​ក្រចេះ ឡើង​ជំនួស។ លោក​ ស ចំរុង អភិបាល​ខេត្ត​ក្រចេះ បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​នេះ គឺ​ដោយ​សារ​លោក​ដល់​អាយុ​ចូល​វត្ត​ន៍។ ហើយ​អ្នក​ដែល​ឡើង​ជំនួស គឺ​លោក​ វ៉ា ថន អភិបាលរង​ខេត្ត​ក្រចេះ។ លោក​ កើត សុធា អភិបាល​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ការ​ផ្លាស់​ប្តូររូប​លោក​ពីអភិបាល​ខេត្ត​ប៉ៃលិន គឺ​ដោយ​ត្រូវ​ដល់​អាយុ​ចូល​និ​វត្ត​ន៍។ ហើយ​អ្នក​ដែល​ឡើង​ជំនួស គឺអាច​​ជា​លោក​ ផាន់ ចាន់ថុល អភិបាលរង​ខេត្ត​ប៉ៃលិន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;