ស្លាប់ ១០​នាក់ ដោយសារ​ឡាន​ដឹក​ទំនិញបុក​រះ​ហ្វូង​មនុស្ស នៅ​កាណាដា

  • 2018-04-24 01:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​មនុស្ស ១០​នាក់​បាន​ស្លាប់ និង ១៥​នាក់​បាន​រង​របួស ក្រោយ​បុរស​វ័យ ២៥​ឆ្នាំ​ម្នាក់ បាន​បើក​ឡាន​បុក​រះ​ហ្វូង​មនុស្ស នៅ​ក្នុងក្រុង​ Toronto របស់​កាណាដា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្នងការ​ប៉ូលិស​ក្រុង Toronto លោក Mark Saunders នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ២០១៨។

លោក​ស្នងការ​ប៉ូលិស​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ជន​បង្ក​ហេតុ​មាន​ឈ្មោះ Alek Minassian។ ចំណែក​មូលហេតុ និង​គោលបំណង​នៃ​ការ​បុក​រះ​នេះ ប៉ូលិស​ក្រុង Toronto ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។

ចំណែក​ជន​បង្ក​ហេតុ Alek Minassian ត្រូវ​បាន​ប៉ូលិស​កាណាដា​ឃាត់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ ហើយ​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;