FIFA គ្រោងបង្កើតកម្មវិធីប្រកួត២ ក្នុងទំហំទឹកប្រាក់២៥ពាន់លានដុល្លារ
- 2018-04-24 01:43:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA គ្រោងបង្កើតកម្មវិធីប្រកួត២ ក្នុងទំហំទឹកប្រាក់២៥ពាន់លានដុល្លារ
ចន្លោះមិនឃើញ
FIFA នឹងបើកកិច្ចប្រជុំពិសេសមួយ នៅពាក់កណ្ដាលខែឧសភាខាងមុខ នាទីក្រុង Zurich ប្រទេសស្វីស ដែលមានការចូលរួមពីបណ្ដាសហព័ន្ធកីឡាបាល់ទាត់នានា និងតំណាងក្លឹបជាច្រើន ដើម្បីពិភាក្សាពីការបង្កើតកម្មវិធីប្រកួតថ្មីចំនួន២។
គម្រោងរបស់ FIFA នឹងត្រូវធ្វើឡើង ក្រោយពេលក្លឹបធំៗមួយចំនួននៅទ្វីបអឺរ៉ុប បានស្នើឲ្យមានការកាត់បន្ថយចំនួនការប្រកួត ដើម្បីឲ្យកីឡាករមានពេលវេលាសម្រាកគ្រប់គ្រាន់។ ពាក់ព័ន្ធនឹងបញ្ហាបង្កើតកម្មវិធីប្រកួតថ្មីនេះ ត្រូវបានមន្ត្រី FIFA ជឿជាក់ថា នឹងទទួលបានការយល់ស្របពីមតិភាគច្រើនក្នុងកិច្ចប្រជុំពិសេស។
គួររំឭកថា FIFA ក៏គ្រោងបង្កើតឲ្យមានរហូតដល់ ៤៨ក្រុមនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នាឆ្នាំ២០២២ ផងដែរ។ បច្ចុប្បន្ន ព្រឹត្តិការណ៍នេះមានក្រុមចូលរួមចំនួន ៣២ក្រុមប៉ុណ្ណោះ៕