Liverpool និង Roma ស៊ុត​គ្នា ៧​គ្រាប់ កាលពី​យប់មិញ (មាន​វីដេអូ)

  • 2018-04-24 22:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហ្សង​ក្រហម Liverpool បាន​លត់​ក្រុម​ភ្ញៀវ Roma ដោយ​លទ្ធផល ៥-២ ក្នុង​ការ​ប្រកួត​បាល់ទាត់ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់ ជើង​ទី១ ដែល​ធ្វើ​ឡើង​កាលពី​យប់​មិញ។ ក្នុង​នោះ ៥​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ បាន​ស៊ុត​បញ្ចូល​ជាប់ៗ​គ្នា ដោយ Salah ២​គ្រាប់ នៅ​នាទី៣៦ និង​៤៥ Mane ១​គ្រាប់ នៅ​នាទី​៥៦ និង Firmino ២​គ្រាប់ នៅ​នាទី៦១ និង៦៩។

ចំណែក​ក្រុម​ភ្ញៀវ​ បាន​វាយ​បក​តាម​បាន ២​គ្រាប់​វិញ ដែល​ធ្វើ​បាន​ដោយ Dzeko នៅ​នាទី៨១ និង Parotti នៅ​នាទី​៨៥៕

វីដេអូ Liverpool ប្រកួត​ជាមួយ Roma

អត្ថបទ៖ វាសនា

;