ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-អាមេរិក ក្លាយជាប្រធានរឿងសំខាន់នៅព្រឹកនេះ
- 2018-04-25 04:29:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-អាមេរិក ក្លាយជាប្រធានរឿងសំខាន់នៅព្រឹកនេះ
ចន្លោះមិនឃើញ
- បន្តមិនយកពន្ធ គយអាមេរិកប្រកាសបន្តអនុគ្រោះពន្ធ៣ឆ្នាំទៀត សម្រាប់ទំនិញពីកម្ពុជា ៖ សហរដ្ឋអាមេរិក បានប្រកាសបន្តផ្តល់ការអនុគ្រោះពន្ធនាំចូលទំនិញទូទៅ (GSP)ពីប្រទេសកម្ពុជា រយៈពេល៣ឆ្នាំទៀត បន្ទាប់ពីប្រព័ន្ធនេះអស់សុពលភាព កាលពីចុងឆ្នាំ ២០១៧ កន្លងទៅ។ ការបន្តអនុគ្រោះពន្ធនេះ មានសុពលភាព ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨។ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាបន្តការអនុគ្រោះពន្ធនេះ កាលពីថ្ងៃទី ២៣ ខែមីនា ហើយបានចូលជាធរមាន កាលពីថ្ងៃទី ២៣ ខែមេសា ២០១៨ កន្លងមក។
- ប្លន់សម្លាប់ថៅកែហាងលក់គ្រឿងបន្លាស់ និង កង់រថយន្ត
- អាតោហ៊ាថៅកែខារ៉ាអូខេ ជាប់ចោទវាយស្រីស្រស់ បណ្តឹងបានទៅដល់ក្រសួងមហាផ្ទៃរកយុត្តិធម៌
- គណបក្សយុវជនកម្ពុជា ព្រមានធ្វើពហិការមិនចូលរួមការបោះឆ្នោត បើអាជ្ញាធររុកកួនសកម្មជន
- អតីតប្តីកាប់ប្រហារប្រពន្ធ បានខ្លួនសូន្យឈឹង មិនដឹងទៅទីណា
- សំណុំរឿងកាប់រថយន្តយីឌុបដឹកឈើ៧គ្រឿង ម្ចាស់ឈើមាន ឥទ្ធិពល មន្ត្រីថ្នាក់ក្រោមរុញឱ្យថ្នាក់លើ
- ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទូទៅ (GSP) ត្រូវបានបន្ត / ការនាំចេញទំនិញដោយមិនបង់ពន្ធ ត្រូវបានស្វាគមន៍ដោយក្រុមអ្នកផលិត ៖ កម្ពុជាគឺជាប្រទេស១ ក្នុងចំណោមប្រទេសទាំង ១២០ ដែលសហរដ្ឋអាមេរិក បន្តឡើងវិញនូវការអនុគ្រោះពន្ធនាំចូលទំនិញ។ ប្រព័ន្ធនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍនៅក្នុងពិភពលោក។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងរបស់ GMAC និយាយថា ការអនុគ្រោះពន្ធនេះ គួរតែពង្រីកដល់ផលិតផលសម្លៀកបំពាក់ និង ស្បែកជើងផងដែរ ព្រោះឧស្សាហកម្មទាំងនេះ បានអនុវត្តតាមលក្ខខណ្ឌការងារ និង គោរពច្បាប់ការងារបាន ល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
- ចៅហ្វាយខេត្តដែលអសមត្ថភាព នឹងត្រូវបណ្តេញចេញ/ ចៅហ្វាយខេត្តប៉ៃលិន និង ក្រចេះ ត្រូវបានដកចេញពីតំណែង បន្ទាប់ពីនាយរដ្ឋមន្ត្រីលើកឡើងពីមន្ត្រីដែលអសមត្ថភាព
- រដ្ឋាភិបាល មានបំណងនឹងកាត់បន្ថយជំងឺរបេង
- ទូតអាមេរិក បង្ហាញពីការដំឡើងផ្ទាំងអគ្គិសនីប្រើថាមពលព្រះអាទិត្យ
- កម្ពុជា-ចិន គ្រោងនឹងកសាងកំពង់ផែនៅខេត្តកំពត
- អាមេរិកបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់បណ្តាប្រទេសក្រីក្រ
- រដ្ឋាភិបាលចេញវីឌីអូក្រុមប្រឆាំង ដោយចាត់ទុកជាចលនានាំគ្រោះ ៖ នៅក្នុងវីឌីអូ ឯកសាររយៈពេល ១៨នាទី ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីនេះ ចលនានាំគ្រោះថ្នាក់សម្រាប់ជាតិ គឺអតីតបក្សប្រឆាំង និង ចលនានានាដែលរិះគន់រដ្ឋាភិបាល។ រដ្ឋាភិបាលនឹងទប់ស្កាត់ ហើយ បំផ្លាញផែនការទុច្ចរិតរបស់ពួកគេដោយ ចាត់ទុកជាក្រុមភេរវករ។ ប៉ុន្តែអ្នករងការចោទប្រកាន់ម្នាក់ បានច្រានចោល។
- អាមេរិក បញ្ចេញរបាយការណ៍ស្តីពីការរំលោភបំពានសិទ្ធិមនុស្សទូទាំងពិភពលោក រាប់ទាំងកម្ពុជាផងដែរ
- ការនាំចេញរបស់ថៃ បានកើនឡើងដល់១០០% នៅត្រីមាសទី១
- អេនជី នឹងចូលរោងការ ទទួលភ្ញៀវចំនួន៧០តុ នៅសណ្ឋាគារ សុខា
- អ្នកជំនាញ គួរជំរុញការយកចិត្តទុកដាក់ ពីសុខភាពហូបចុកៈ
រកឃើញសារធាតុគីមីនៅក្នុងផ្កាគូឆាយ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាព
ប៉ូលិសឆ្មក់ចូលសិប្បកម្មផលិតទឹកម្ទេស ទឹកសៀង យីហោ ម៉េង លាង គ្មានអនាម័យ
រោងចក្រភេសជ្ជៈប៉ូវកម្លាំងនៅឃុំស្វាយរលំ បើកឱ្យដំណើរការធម្មតាឡើងវិញ
- តំបន់ស្វយ័តក្វាងស៊ីប្រទេសចិន ចុះហត្ថលេខាធ្វើកិច្ចសហការសាងសង់កំពង់ផែនៅកំពត
- រតនគិរី មានរោងចក្រផលិតម្សៅមី ធ្វើឱ្យដំឡូងមីឡើងថ្លៃបន្តិចមកវិញ
- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ កងកម្លាំងកម្ពុជា-កូរ៉េ មានទំនាក់ទំនងគ្នាល្អ លើការងារថែរក្សាសន្តិភាព
- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចបន្តឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដល់ប្រទេសកម្ពុជា រហូតដល់ឆ្នាំ ២០២០
- សម្តេចហ៊ុន សែន៖ យើងមិនត្រូវភ្លេចខ្លួននោះទេ ខណៈជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរមួយរបស់កម្ពុជានៅឡើយ
- អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ពីមូលហេតុដែលនាំឱ្យសេវាកែតម្រូវអត្រានុកូលដ្ឋាន មានការយឺតយ៉ាវ
- សាខាកាំកុងត្រូលខេត្តប៉ៃលិន ដកហូតទំនិញខូចគុណភាព ៧១៨គីឡូក្រាម មកដុតកម្ទេចចោល
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ