វៀតណាម ទាមទារឲ្យចិន បញ្ឈប់សកម្មភាពខុសច្បាប់នៅប្រជុំកោះ២
- 2018-04-25 06:31:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ទាមទារឲ្យចិន បញ្ឈប់សកម្មភាពខុសច្បាប់នៅប្រជុំកោះ២
ចន្លោះមិនឃើញ
សកម្មភាពរបស់ចិន នៅប្រជុំកោះ Hoang Sa (Paracel) និង Truong Sa (Spratly) ត្រូវបានវៀតណាម ទាមទារឲ្យបញ្ឈប់ជាបន្ទាន់ ដែលអាចបន្ថែមភាពតានតឹងនៅក្នុងតំបន់។ ការទាមទារនេះ ត្រូវធ្វើឡើងដោយក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
លោកស្រី Hang បានបញ្ជាក់ថា សកម្មភាពនានា ដូចជា ការសាងសង់របស់ក្រុមហ៊ុនចិន You Lian Tuo 9 ដែលជាស្ថាប័នទូកប្រណាំងមួយនៅតំបន់នៃប្រជុំកោះ Paracel និងការបំពាក់ឧបករណ៍រ៉ាដាអេឡិចត្រូនិច នៅប្រជុំកោះ Spratly ជាការរំលោភបំពានអធិបតេយ្យភាពរបស់វៀតណាម។
ទង្វើទាំងនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងរវាងវៀតណាម និងចិន និងសេចក្ដីប្រកាសស្ដីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (DOC) ដែលជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសមុទ្រចិនខាងត្បូង៕