បឹងកេត​ សងសឹក​ដោយជោគជ័យ ដល់ផ្ទះ Shan Utd​ ​នៅ​មីយ៉ាន់ម៉ា

  • 2018-04-25 12:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបបឹងកេត​ ដែល​តំណាង​ឲ្យ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Shan United ដោយ​លទ្ធផល ១-៤ បន្ទាប់ពី​ទទួល​បរាជ័យកាលពីជួបគ្នា​លើក​ទីមួយ ដោយ​លទ្ធផល ១-២ នា​​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅពហុ​កីឡដ្ឋាន​ជាតិ ក្នុង​កម្មវិធី​ AFC Cup 2018 វគ្គ​សន្សំពិន្ទុ ពូល​ F ។

បឹងកេតឈ្នះ Shan Utd ដោយលទ្ធផល ១-៤ (រូបភាព៖ Boeung Ket Football Club)
ក្នុងការ​ប្រកួត​ជើងទីពីរ​នេះ បឹងកេត​បាន​យក​ឈ្នះ ដោយ​ការ​ស៊ុត​របស់ Maycon​ នៅនាទី១១, ៦៣ Julius Oiboh នាទី២៥ និង Gbenga នៅនាទី​៤៧។​ ចំណែក ក្រុម​ម្ចាស់ផ្ទះ វាយបក​បាន​តែ១គ្រាប់ពីកីឡាករ Min Tun Zin នៅ​នាទី៧៨។

សូមប​ញ្ជាក់ ទោះជាលទ្ធផលឈ្នះ​យ៉ាង​ណាក៏ដោយ ក៏​បឹងកេត​ មិនអាចឡើងទៅ​កាន់​វគ្គ​បន្ត​បាន​ដែរ ដោយសារ​ឈរ​នៅ​លេខ​៣ មាន ៦ពិន្ទុ តាមពី​ក្រោយ Ceres Negros និង​ Home Utd ដែលមាន ១៣ពិន្ទុ​ស្មើគ្នា ក្នុង​៦ប្រកួត​កន្លងទៅ។ ចំណែក Shan Utd ស្គាល់​ជ័យជម្នះ​តែ​ម្ដង​គត់ ក្រៅ​ពី​នោះ គឺបរាជ័យ​ទាំងអស់៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;