ព្រឹក​នេះ កាសែត​៣ ចាប់​អារម្មណ៍​នឹង​បញ្ហា​ជន​ជាតិ​ចិន​នៅ​កម្ពុជា

  • 2018-04-26 04:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កា​សែត ភ្នំពេញ​ប៉ុស្តិ៍

- លោក ហ៊ុន សែន សរ​សើរ​ចិន ខណៈ​មាន​ការ​រិះ​គន់​ថា​ ចិន​ចូល​មក​កម្ពុជា​សម្លឹង​រក​តែ​ប្រយោជន៍​និង​បង្ក​បញ្ហា​ ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ចំពោះ​មុខ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ ក្នុង​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​សកល​វិទ្យា​ល័យ​ក្រចេះ​កាល​ពី​ម្សិល​មិញ។ លោក ហ៊ុន សែន ថ្លែង​ថា​ ក្រុម​ហ៊ុន​ចិន និង​ជន​ជាតិ​ចិន​ទាំង​ជាង ១​លាន​នាក់ ដែល​ចូល​មក​កម្ពុជា​ គឺ​ជា ប្រភព​ចំណូល​យ៉ាង​ច្រើន ដែល​នាំ​មក​ពី​ប្រទេស​ចិន​។ ប៉ុន្តែ អ្នក​វិភាគ ចាត់​ទុក​ការ​វិនិ​យោគ​របស់​ចិន​ថា​ បាន​បង្ក​ផល​ប៉ះ​ពាល់​ច្រើន​ដល់​កម្ពុជា។​

- អាជ្ញា​ធរ​ប្រាប់​ពី​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ឱ្យ​អ្នក​រស់​នៅ​បឹង​ត្របែក

- ដី​នៅ​តាម​មាត់​ទន្លេ នឹង​យក​ទៅ​អភិវឌ្ឍ​ជា​អគារ​ពាណិជ្ជ​កម្ម

- កម្ពុជា​ធ្លាក់​ចុះ ១០​ចំណាត់​ថ្នាក់​ផ្នែក​សេរី​ភាព​សារព័ត៌​មាន

- ដួង ហ្សូរីដា ប្រកាស​លក់​ផ្ទះ​បន្ទាន់ យក​លុយ​ពង្រីក​មុខរបរ

កា​សែត កោះសន្តិភាព

- បញ្ហា​ជន​ជាតិ​ចិន ការ​បារម្ភ​ពី​ក្រុម​ហ៊ុ​ន​ចិន​មក​រក​ស៊ី​កាន់​តែ​ច្រើន​ ជា​មតិ​អគតិ ៖ សម្តេច​ហ៊ុន សែន កាល​ពី​ម្សិល​មិញ បាន​ថ្លែង​ថា​ ចិន​នឹង​មិន​មក​នៅ​កម្ពុជា​រហូត​នោះ​ទេ គ្រាន់​តែ​មក​បណ្តាក់​ទុន​រក​ ស៊ី​តែ​ប៉ុណ្ណោះ​។​ សម្តេច​បន្ត​ថា​ ក្រុម​ហ៊ុន​បរទេស​ជា​ច្រើន​មក​វិនិយោគ ខណៈ​ដែល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​នៅ​ឡើយ​។ ដូច្នេះ​ ហើយ​ទើប​ក្រុម​ហ៊ុន​ទាំង​នោះ ត្រូវ​នាំ​យក​អ្នក​បច្ចេក​ទេស និង​កម្មករ​ឯក​ទេស​ មក​ធ្វើ​ការ​នៅ​កម្ពុជា​។

- រូបសំណាកផ្ការំដួលត្រូវបានកសាងជាថ្មី (នៅតាកែវ)

- ផ្ទុះបាតុភាពជុំវិញការប្រឡងបវរកញ្ញា Miss Global 2017

- ១ខែទៀត ក្លាយជាកូនកម្លោះ ជាប់ខ្នោះពីបទប៉ុនប៉ងរំលោភ លែងបានស្គាល់រាត្រីទឹកឃ្មុំ

- ក្រុមមេធាវីដាក់លិខិតឈប់ការពារក្តី លោក កឹម សុខា ដោយប្រកាសថា តាមការស្នើសុំផ្ទាល់ពីជនជាប់ចោទ

កា​សែត Khmer Times

- នាយក​រដ្ឋ​មន្ត្រី​ការពារ​ក្រុម​ហ៊ុន​ចិន​

- កង​យោធ​ពល​ខេម​រភូ​មិន្ទ​ ប្រឆាំង​នឹង​ការ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ / ​ក្រសួង​ការពារ​ជាតិ ថ្កោល​ទោស​ អ្នក​បង្កើត​គណនី​ហ្វេស​ប៊ុក​ក្លែង​ក្លាយ​ ៖ ប្រតិ​កម្ម​នេះ​ធ្វើ​ឡើង​តាម​រយៈ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​មាន​គណនី​ហ្វេស​ប៊ុក​មួយ​ចំនួន បាន​បង្ហោះ​សារ​រិះ​គន់​រដ្ឋា​ភិបាល។​ លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ បាន​សរសេរ​ក្នុង​ ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា អ្នក​ប្រើ​ហ្វេស​ប៊ុក​ទាំង​នោះ បាន​ព្យា​យាម​បំបែក​បំបាក់​កង​ទ័ព​ និង បំផ្លាញ​សន្តិ​ភាព​នៅ​កម្ពុជា​។

- លោក ឡាយ វណ្ណៈ ត្រូវ​បាន​លប់​ឈ្មោះ​ចេញ​ពី​សមា​ជិក​បក្ស​ ប្រជា​ជន​កម្ពុជា

- កម្ពុជា​និ​ង​ប​ង់​ក្លា​ដែស ពិភាក្សា​ពី​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម ការ​ហោះ​ហើរ​ត្រង់

កា​សែត កម្ពុជា​ថ្មី

- សម្តេច​តេជោ​ប្តេជ្ញា​ថា ក្នុង​ការ​ដឹក​នាំ​រដ្ឋា​ភិបាល​របស់​សម្តេច​ នឹង​បញ្ចប់​ការ​កសាង​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​ឱ្យ​បាន​

- ឧត្តម​សេនី​យ៍​ឯក ម៉ៅ សុផាន់ ចេញ​មុខ​ថ្កោល​ទោស​ការ​ក្លែង​បន្លំ​ Facebook កង​ទ័ព​ថា ជា​ការ​ញុះ​ញង់​បំបែក​បំបាក់​ជាតិ​

- លោក​ស្នង​ការ​រាជ​ធានី បញ្ជា​ឱ្យ​សមត្ថ​កិច្ច ស្រាវ​ជ្រាវ​បុរស​ឈ្មោះ​ ប៉ិច ហេង ដែល​ដក​កាំ​ភ្លើង​វាយ​ក្បាល​អ្នក​រើស​អេត​ចាយ​ គ្រាន់​តែ​សម្លឹង​មុខ

- លោក ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ការងារ ជាមួយ​អគ្គ​នាយក​ កិច្ចការ​អាស៊ី​អាគ្នេយ៍ និង និរតី នៅ​ក្រសួង​ការ​បរទេស​ជប៉ុន

កា​សែត រស្មី​កម្ពុជា

- កូន​ប្រុស​ពៅ​របស់​លោក គង់ គាំ បង្កើត​គណ​បក្ស​ឆន្ទៈ​ខ្មែរ

- នាយក​រដ្ឋ​មន្ត្រី​រំលឹក​មន្ត្រី​របស់​លោក ឱ្យ​កែ​ប្រែ​របៀប​ធ្វើ​ការ​ងារ​

- គយ​ចល័ត​ឃាត់​រថយន្ត​ឡិច​ស៊ីស ៥៧០​ ស្លាក​លេខ​ខេម​រ​ភូមិន្ទ​ត្រួត​ពិនិត្យ ព្រោះ​សង្ស័យ​គេច​ពន្ធ​នាំ​ចូល ឆបោក​ជា​ប្រព័ន្ធ​ក្នុង​ការ​លក់-ទិញ​ដី​ ជន​រង​គ្រោះ​ខាត​បង់​ជាង​១​លាន​ដុល្លារ​

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;