ឥណ្ឌូណេស៊ី ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​កម្ពុជា

  • 2018-04-27 06:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​សិក្សា​២០១៨ សកល​វិទ្យាល័យ BINUS នៃ​ប្រទេស​ឥណ្ឌូណេស៊ី នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន ២​កន្លែង​សម្រាប់​​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។

សកល​វិទ្យាល័យ BINUS នៅ​ឥណ្ឌូណេស៊ី/ រូបភាព៖ BINUS
ជំនាញ​ដែល​ផ្ដល់​ជូន​នៅ​ក្នុង​អាហារូបករណ៍​នេះ មាន​ដូចជា Business, Engineering, Marketing, Information Systems, Computer Science, Accounting, Fashion និង Communication។ ភាគី​ឥណ្ឌូណេស៊ី​នឹង​ទទួល​បន្ទុក​លើ​ការ​ស្នាក់នៅ ថ្លៃ​សិក្សា ប្រាក់​ឧបត្ថម្ភ និង​ការ​រ៉ាប់រង​សុខភាព ឯ​សំបុត្រ​យន្តហោះ​ទៅ-មក​ជា​បន្ទុក​សាមីខ្លួន។

បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ដែល​ទទួល​បាន​និទ្ទេស​ល្អ មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ជ្រៅជ្រះ និង​មាន​អាយុ​យ៉ាង​ច្រើន ២២​ឆ្នាំ។ បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​អាហារូបករណ៍​នេះ សូម​ទាក់ទង​ជាមួយ BINUS តាម​រយៈ​អ៊ីម៉ែល dkumeang@binus.edu និង​បំពេញ​ពាក្យ​សុំ​អាហារូបករណ៍​ឲ្យ​បាន​មុន​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;